សុខភាព ដើរតួយ៉ាងសំខាន់ សំរាប់ជីវិតរស់នៅប្រចាំថ្ងៃ របស់មនុស្សគ្រប់រូប មិនថា អ្នកមាន អ្នកក្រ នោះទេ សុទ្ធតែ ចង់ទទួលបាននូវ សុខភាពល្អ។ ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកអំពី ផ្លែក្រូច ដែលផ្តល់អត្ថប្រយោជន៍ ចំពោះសុខភាព ប្រឆាំងនឹងជំងឺផ្សេងៗ និង ថែរក្សាស្បែក ឱ្យស្រស់ស្អាត ភ្លឺរលោង។

១/ ការពារជំងឺមហារីក៖ ផ្លែក្រូចសម្បូរណ៍ទៅដោយ សារធាតុ limonoids ដែលអាចជួយការពារ ប្រឆំាងនឹង ពូជនៃ ជំងឺមហារីក ជាច្រើន ដូចជា៖ មហារីកស្បែក សួត សុដន់ ក្រពះ និង មហារីកពោះវៀនធំ។
២/ ការពារជំងឺតំរងនោម៖ ការទទួលទានទឹកក្រូច បានទៀងទាត់ អាចការពារ ជំងឺខ្សោយតំរងនោម និងជួយកាត់បន្ថយហានិភ័យនៃក្រួសក្នុងតំរងនោមផងដែរ។ ប៉ុន្តែ ត្រូវទទួលទានក្នុងកំរិតមួយ ឱ្យសមល្មម កុំច្រើនពេក អាចបង្កឱ្យមានជាតិស្ករច្រើន។ ៣/ កាត់បន្ថយហានិភ័យនៃជំងឺមហារីកថ្លើម៖ បើយោងទៅតាម ការសិក្សា នៅប្រទេស ជប៉ុនចំនួនពីរ បានឱ្យដឹងថា ការបរិភោគក្រូច អាចកាត់បន្ថយគ្រោះថ្នាក់ នៃមហារីកថ្លើម ដោយសារតែ នៅក្នុងផ្លែក្រូច សម្បូរណ៍ដោយវីតាមីន និង សារធាតុ carotenoids។
៥/ ជួយឱ្យសុខភាពបេះដូងល្អ៖ ផ្លែក្រូច សម្បូរណ៍ទៅដោយ សារធាតុ ប៉ូតាស្បូម និងelectrolyte mineral ដែលមានមុខងារ ជួយសម្រួលឱ្យសុខភាពបេះដូងដំណើរការបានល្អជាធម្មតា។ ដូច្នេះ នៅពេលដែលមនុស្សមានកម្រិត ប៉ូតាស្យូមទាប នៅក្នុងខ្លួន បណ្តាលឱ្យចង្វាក់បេះដូង ដំណើរ ឬ លោត ខុសប្រក្រតី ដែលគេហៅថា ជាជំងឺច្របូកច្របល់ ចង្វាក់បេះដូង។៦/ ការពារស្បែក៖ ផ្លែក្រូច មានផ្ទុកទៅដោយ សារធាតុ beta-carotene និង antioxidant ដែលមានប្រសិទ្ធិភាពខ្ពស់ ក្នុងការការពារកោសិកាស្បែកខូច ឱ្យរីកលូតលាត បានល្អជា ធម្មតា និង ជួយឱ្យស្បែក ស ភ្លឺ រលោង ផងដែរ៕
ដោយ៖ វណ្ណៈប្រភព៖ care2