ក្រុមហ៊ុនរបស់ចិនមួយ ទើបធ្វើការបង្ហាញពីកម្មវិធីដែលអាចធ្វើឲ្យលេចចេញជាពន្លឺដ៏ភ្លឺច្បាស់ Logo Apple នៅលើ iPad ដែលត្រូវបានហៅឈ្មោះថា iPad Light Mod។ ជាក់ស្តែង ក្រុមហ៊ុននេះក៏បានឲ្យដឹងថា កម្មវិធីនេះទើបតែស្ថិតក្នុងដំណាក់រៀបចំបញ្ចប់ ហើយពេលដែលភ្ជាប់ចូលគេហទំព័ររបស់ iPad Light Mod, អ្នកប្រើប្រាស់អាចឃើញថា គេហទំព័រនេះនៅមិនទាន់មានដំណើរការជាផ្លូវការនៅឡើយ។

មិនមែនអ្នកណាៗក៏ចូលចិត្តនឹងកម្មវិធីនេះដែរ ព្រោះថាកម្មវិធីនេះតម្រូវឲ្យធ្វើការដោះរើHardware របស់ឧបករណ៍ ដែលកត្តានេះនឹងធ្វើឲ្យបាត់បង់នូវតែមធានាម៉ាស៊ីន។ បញ្ហាមួយទៀត ក្រុមហ៊ុនផលិតក៏បានប្រាប់ឲ្យដឹងថា ពួកគេនឹងប្រើប្រាស់ខ្សែមួយចំនួននៅក្នុង iPad ថ្មីដើម្បីបង្កើតជាថាមពលជួយឲ្យ Logo Apple មានពន្លឺ ជាពិសេសខ្សែកាបអេក្រង់ LCD។ កត្តានេះ ពិតជាធ្វើឲ្យប៉ះពាល់កំរិតបញ្ចេញពន្លឺរបស់ iPad ជាក់ជាមិនខាន៕
ដោយ៖ សិលាប្រភព៖ zng