ជប៉ុន៖   Kayabuki គឺជាភោជនីយដ្ឋានមួយ ស្ថិតនៅក្នុងតំបន់ Miyukihoncho ទីក្រុង Utsunomiya ភាគខាងជើងប្រទេសជប៉ុន ដែលមានបុគ្គលិក ផ្នែកបំរើភ្ញៀវជាសត្វស្វា។ Yat-chan អាយុ ១៦ឆ្នាំ និង Fuku-chan អាយុ ១៤ឆ្នាំ ជាសត្វស្វាដែលត្រូវ បានអាជ្ញាធរក្នុងតំបន់ អះអាងថា បានបំរើការងារ ជាអ្នកបំរើភ្ញៀវ នៅក្នុងភោជនីយដ្ឋាន Kayabuki នេះ។

ទោះបីជាសត្វមួយគូនេះ មានអាយុចាស់ក្តី ប៉ុន្តែពួកគេធ្វើការបាន រហ័សខ្លាំងណាស់ ធ្វើឲ្យភ្ញៀវដែលបាន ចូលទៅទីនោះ មានការចាប់អារម្មណ៍ និងចូលចិត្តពួកគេ ទាំងពីរជាខ្លាំង។ លោក Takayoshi Soeno ជាភ្ញៀវដែលបានចូល ទៅញុំាអាហារ បាននិយាយថា “ស្វាមួយគូនេះ ធ្វើការងារបានល្អជាង មនុស្សអាក្រក់ មួយចំនួនទៅទៀត”។

លោក Kaoru Otsuka ដែលជាអ្នកបង្ហាត់បង្រៀន ស្វាមួយគូរនេះ បាននិយាយឲ្យដឹងថា “សត្វស្វាទាំងពីរ ចេះធ្វើការងារទាំងនេះ ដោយពួកគេ បានមើលខ្ញុំធ្វើការងារ នៅក្នុងភោជនីយដ្ឋាន កន្លងមក គឺចាប់ផ្តើមនៅពេល ដែលខ្ញុំបានប្រើវា ឲ្យយកកូនកន្សែង ទៅជូនភ្ញៀវ” ៕

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល