ពីរនាក់បងប្អូនភ្លោះ Stuart និង Ian Paton បានយកឈ្នះលើគូប្រជែងដោយល្ពៅមួយផ្លែដែលមានទម្ងន់ដល់ទៅ ១.០២២គីឡូក្រាម ពោលគឺជាង ១តោន។ ផ្លែល្ពៅនេះ មានកំពស់ ១,២ម៉ែត្រ និងមានមុខកាត់ ៥,៥ម៉ែត្រ បានបំបែកឯតទគ្គកម្មដែលខ្លួនបានបង្កើតឡើងកាលពីពីរឆ្នាំមុន។

/

ពីរនាក់បងប្អូនអាយុ ៥៥ឆ្នាំនេះ ក៏បានជាប់ចំណាត់ថ្នាក់លេខ២ និងលេខ៣ ក្នុងពិធីប្រកូតប្រជែងអំពីល្ពៅនៅរដូវស្លឹកឈើជ្រុះ នៅ Netley, Hampshire ប្រទេសអង់គ្លេស។

ពួកគេបានចំណាយពេល ៥ម៉ោងជារៀងរាល់ថ្ងៃដើម្បីថែទាំផ្លែល្ពៅ និងស្រោចទឹក ៣៨០លីត្ររាល់ថ្ងៃ។

/

ពីរនាក់បងប្អូននេះ មានការសប្បាយចិត្តជាខ្លាំង ព្រោះបានបំបែកឯតទគ្គកម្មដែលបង្កើតឡើងដោយពួកគេ និងត្រូវបានកត់ត្រាចូលក្នុងសៀវភៅឯតទគ្គកម្មនៅប្រទេសអង់គ្លេស។ Stuart និង Ian Paton កំពុងមានគម្រោងបំបែកឯតទគ្គកម្មពិភពលោកស្ដីអំពីផ្លែល្ពៅដែលមានទម្ងន់ ១.០៥៤គីឡូក្រាម។

/

Ian Paton ថ្លែងថា “យើងទាំងពីរនាក់សុទ្ធតែមានការរំភើប។ វាជារឿងល្អណាស់ដែលបានបំបែកឯតទគ្គកម្មរបស់ខ្លួនឯង។ តាមពិត យើងខ្ញុំមិនមានវិធីអាថ៌កំបាំងអ្វីនោះទេ គ្រាន់តែធ្វើការដោយយកចិត្តទុកដាក់ប៉ុណ្ណោះ។ រាល់ឆ្នាំយើងតែងតែកែលំអបច្ចេចទេសក្នុងការដាំដុះ ប្រការនេះមិនមែនជារឿងងាយស្រួល”។

/

Ian Paton អះអាងថា “យើងខ្ញុំនឹងបំបែកឯតទគ្គកម្មពិភពលោក។ ជាមួយនឹងល្បឿននេះ យើងពិតជាអាចធ្វើបាន”។

/

ចំណែក Stuart វិញ និយាយថា “រាល់ថ្ងៃ យើងខ្ញុំត្រូវចំណាយពេល៥ម៉ោងដើម្បីថែទាំផ្លែល្ពៅ។ យើងមិនដែលធុញទ្រាន់នោះទេ”។ Stuart បន្តថា “យើងខ្ញុំស្រោចទឹកឱ្យផ្លែល្ពៅនេះ ចំនួន៣៨០លីត្រក្នុងមួយថ្ងៃ។ នេះគឺជាការងារលំបាក ប៉ុន្តែ យើងចូលចិត្តវា”។

ប្រែសម្រួល ៖ បុត្រាប្រភព ៖ BBC