នាពេលថ្មីៗនេះ ចំនួន Followers នៅលើគណនី Instagram របស់កញ្ញា យ៉ាយ៉ា ឈានដល់ ១០ លាននាក់ ។

កាលពីថ្ងៃទី ០៣ ខែសីហាកន្លងទៅនេះ កញ្ញា យ៉ាយ៉ា បានបង្ហោះរូបដ៏គួរឱ្យស្រឡាញ់របស់នាង នៅលើគណនី Instagram របស់នាង ដោយភ្ជាប់ជាមួយ Caption ថា៖ “នាងខ្ញុំ ពិតជាដឹងគុណ និងស្រឡាញ់ អ្នកទាំង ១០ លាននាក់នេះខ្លាំងណាស់” ។

/

Blackpink’s Rose ក៏បានចុច Like រូបថត ដែលតារាស្រីរូបនេះ បង្ហោះលើ Instagram របស់នាងផងដែរ ។ យោងតាមប្រភពមួយ កញ្ញាយ៉ាយ៉ា ទទួលបានអ្នក Follow បន្ថែមរហូត ១៤,៥៦៥ នាក់ លើបណ្ដាញ Instagram នៅខែនេះ ។

គួរបញ្ជាក់ថា កញ្ញា យ៉ាយ៉ា គឺជាកំពូលតារាសម្ដែង នៅប្រទេសថៃ និងទទួលបានភាពល្បីល្បាញ នៅតំបន់អាស៊ី និងប្រទេសដទៃទៀត ។ បច្ចុប្បន្ន តារាសម្ដែងរូបនេះ កំពុងថតខ្សែភាពយន្ដភាគចំនួនពីររឿង គឺរឿង “Lai Kinaree” និងរឿង “Kue Thur” ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate