តាមរយៈប្រជាប្រិយភាពរបស់នាង ដែលកាន់តែទទួលបានការគាំទ្រពីមួយថ្ងៃទៅមួយថ្ងៃ កញ្ញា Baifern Pimchanok បានក្លាយជាតារាថតស្ពតពាណិជ្ជកម្មដ៏លេចធ្លោ នៅក្នុងឧស្សាហកម្មកម្សាន្ដ នៅក្នុងឆ្នាំ ២០២១ នេះ ។ នាងថតស្ពតឱ្យម៉ាកផលិតផលជាច្រើនដូចជា ថ្នាំដុសធ្មេញ ម៉ាស៊ីនត្រជាក់ សាប៊ូកក់សក់ កាហ្វេ គ្រឿងសម្អាង ភេសជ្ជៈ និងម៉ាកផលិតជាច្រើនផ្សេងទៀត ។

/

សរុបមក នាងថតស្ពតឱ្យម៉ាកផលិតជាង ១០ ម៉ាក នៅឆ្នាំនេះ ។ មិនតែប៉ុណ្ណោះ នាងត្រូវបានគេរំពឹងថា នឹងក្លាយជាតារាស្រី ដែលចុះកុងត្រាថតស្ពតឱ្យម៉ាកផលិតផលជាច្រើនទៀត ដោយយោងតាមប្រជាប្រិយភាពដ៏លេចធ្លោរបស់នាង នាពេលបច្ចុប្បន្ន ។

/

នៅពេលឆាប់ៗខាងមុខនេះ នាងនឹងមានខ្សែភាពយន្ដចំនួន ៣ រឿងដើម្បីថត គឺរឿង “Sroi Sabunga”, “46 Days”, និងរឿង “Sinaeha Saree” ដែលនឹងចាក់បញ្ចាំង នៅប៉ុស្ដិ៍ទូរទស្សន៍ចំនួន ៣ ផ្សេងគ្នា នៅក្នុងប្រទេសថៃ ។ នៅពេលខ្សែភាពយន្ដទាំងនេះ ចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ ប្រជាប្រិយភាពរបស់នាង នឹងកាន់តែល្បីរន្ទឺយ៉ាងពិតប្រាកដ ៕

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdates