(ចិន)៖ ហេតុការណ៍ដែលស្មានមិនដល់មួយ បានកើតឡើង​នៅប្រទេសចិន គឺ​កូន​កំលោះ និងកូនក្រមុំ ដែលទើបនឹងរៀបការថ្មោងថ្មី បានរងការអាម៉ាស់មិនស្ទើរ បន្ទាប់ពីរូបភាពវីដេអូ ដែលពួកគេមានលេងល្បែងស្នេហ៍លើគ្រែ ជាមួយគ្នានៅចំ ពោះមុខភ្ញៀវដ៏ច្រើនកុះករ ក្នុងថ្ងៃរៀបការត្រូវបានគេយក ទៅបង្ហោះលើអ៉ីនធឺណេត។

សាក្សីនិយាយថា​ តាមពិតកូនកំលោះ និងកូនក្រមុំវ័យក្មេងនេះ ត្រូវបានភ្ញៀវចូលរួមពិធី ដែលជាមិត្តភក្តិចូលចិត្តលេងសើច ខុសទំនងបង្ខំឲ្យដោះសម្លៀកបំពាក់ចេញ ដើម្បីប្រព្រឹត្តសិច នៅចំពោះមុខពួកគេ រួចក៏ថតរូបភាពយកទៅបង្ហោះ លើបណ្តាញសង្គម។ តាមរយៈរូប​ភាព ដែលចែកចាយពេញប្រព័ន្ធអ៉ីនធឺណេត បង្ហាញពីមិត្តភក្តិម្នាក់ របស់កូនក្រមុំប្រាប់ឲ្យនាង ឡើងលើភ្លៅប្តី ហើយក៏មានភ្ញៀវម្នាក់ទៀតបង្គាប់ឲ្យពួកគេ លេងល្បែងសិចក្នុងភួយ ចុះឡើងទាំងងងើល​ផងដែរ។

ទាំងកូនកំលោះកូនក្រមុំ​ និងសមាជិកគ្រួសារពិតជា មានការអាម៉ាស់មិនតិចឡើយ ពេលដែលរូបភាពអាក្រាត របស់អ្នកទាំងពីរ បែកធ្លាយពេញបណ្តាញសង្គម ហើយមានអ្នកចូលមើលរាប់លាននាក់ ឯណោះ៕

/

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង