ព័ត៌មានរូបភាព ៖  ជាការពិត  គ្រោះថ្នាក់ចរាចរណ៍ គឺជាបញ្ហាប្រឈមមួយ នៅតាមបណ្តាប្រទេសនៅលើពិភពលោក     ដែលក្នុងមួយថ្ងៃៗ  បានប្រល័យសង្ខារអស់មនុស្សរាប់រយនាក់។ ដូច្នេះ លោកអ្នក ដែលតែងតែធ្វើចរាចរណ៍តាមដងផ្លូវសាធារណៈគួរណា ត្រូវមានការយកចិត្តទុកដាក់ខ្ពស់ ត្រូវប្រកាន់ខ្ជាប់នូវការគោរពច្បាប់ អត់អោនអោយគ្នា  និងអធ្យាស្រ័យអោយគ្នាទើបជាការប្រសើរ។

យ៉ាងណាមិញ   ឆ្លៀតក្នុងឧកាសនេះ  ទំព័រសារព័ត៌មានកំសាន្តយើងខ្ញុំ  សូមនាំអារម្មណ៍ទស្សនិកជន    ជាពិសេសមិត្តៗអ្នកអាន  ងាកក្រឡេកមកមើលនូវ  ព័ត៌មានរូបភាពស្តីពីប្រការចម្លែកៗ  ដែលកើតឡើង  អំឡុងពេលនៃគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ មកពីជុំវិញពិភពលោក ។​ ជ្រាបកាន់តែច្បាស់​ តាមដានទស្សនាបណ្តារូបភាព ដែលមានជាបន្តបន្ទាប់នៅខាងក្រោមទាំងអស់គ្នាណា ៖

width=433បុរសម្នាក់ មកពីរដ្ឋធានី វ៉ាស៊ីនតោន   បើករថយន្តទៅបុក  នឹងការិយាល័យប័ណ្ណបើកបរខណៈខ្លួនកំពុងស្នើសុំប័ណ្ណបើកបរ ។

width=435លោកតា វ័យចំណាស់ម្នាក់ មកពីសហរដ្ឋអាមេរិក បានបើកឡានទៅបុកហាងលក់ Pizzaមួយកន្លែង បន្ទាប់ពីបើកខុសបច្ចេកទេស អ្វីដែលជាភាពភ្ញាក់ផ្អើលនោះគឺថា ដោយរង់ចាំការដោះស្រាយយូរពេក លោកតា ក៏បញ្ជាទិញ Pizza ហាងនោះញ៉ាំតែម្តង។

width=434ស្រ្តីម្នាក់ ឈ្មោះ Amanda Jeffries    បានលួចឡានបានសម្រេច  តែភ័ព្ទសំណាងមិនទាន់ដល់ ជ្រុលបើកឡាននោះទៅបុក ស្នងការប៉ូលីស ។

width=433អ្នកមីង វ័យ ចំណាស់ ៦៦ ឆ្នាំម្នាក់ បានបើកឡានពីរគ្រឿងទៅបុក សំណង់អាគារពាណិជ្ជកម្មដល់ទៅ ២ កន្លែង ក្នុងរយៈពេលត្រឹមតែ ២ ថ្ងៃ៕

ដោយ ៖ រិទ្ធីប្រភព ៖ online