ជប៉ុន៖​ ថ្មីៗនេះតាមការស្រាវជ្រាវ របស់អ្នកវិភាគផ្នែកឆ្អឹងនិងតំនពួជ នៃសាកលវិទ្យាល័យ តូក្យូ (​Tokyo) របស់ប្រទេសជប៉ុនបានអោយដឹងថា មនុស្សយើងភាគច្រើនពិតជាអាចមានអាយុវែងដល់ ១១០ ឆ្នាំឬលើសនេះក៏មាន។ តើហេតុអ្វីបានជាមនុស្សមួយចំនួននេះអាចមានអាយុវែងម្លេះ?

width=469width=466

ក្រុមអ្នកស្រាវជ្រាវដែលដឹកនាំដោយលោក Keio ជាសាស្រ្តាចារ្យ​ជាន់ខ្ពស់នៃសាកលវិទ្យាល័យជប៉ុនបានអោយដឹងថា​ មនុស្សដែលមានអាយុ ១១០ឆ្នាំឬក៏ចាស់ជាងនេះ ភាគច្រើនជាអ្នកដែលមិនមាននូវលក្ខណះនៃជម្ងឺមួយចំនួនដូចជា ជម្ងឺទឹកនោមផ្អែម ងាប់សសៃរ និងជាពិសេស​គឺជម្ងឺមហារីក។ នេះបើតាមការ​​វិភាគ លក្ខខ័ណ្ឌតំនពូជ (Genes) របស់ពួកគេ។

លោក Keio​ បាននិយាយថា មនុស្សដែលមានអាយុលើសពី ១១០ឆ្នាំមានការកើតឡើងយ៉ាងច្រើននៅឆ្នាំ ២០១១។ ទទឹមនឹងនេះក្រសួងការងារ និងសុខាភិបាលជាតិ ក៏បានធ្វើការវាស់ស្ទង់ផងដែរថា មានមនុស្សចំនួន ៤៧,៧៥៦ នាក់ដែលមានអាយុ ១០០ឆ្នាំឡើងនាឆ្នាំ ២០១១។ ប៉ុន្ដែការធ្វើជំរឿនរបស់ជាតិទាំងមូលបានអោយដឹងថា មនុស្សមានអាយុ​លើលពី​ ១០០ឆ្នំាឡើង កាលពីឆ្នំា២០១០ មានតែ ៧៨នាក់ប៉ុណ្ណោះ។width=472

width=472តាមការវិភាគរបស់ក្រុមគ្រូពេទ្យបានអោយដឹងដែរថា មនុស្សអាចនឹងរស់វែងជាងអាយុរបស់គេសព្វថ្ងៃ ពី២០​ ទៅ៣០ភាគរយទៀត។ តែនេះគឺដោយកត្តា តំនពូជរបស់ពួកគេផ្ទាល់ របបអាហារការងារ និងការធ្វើលំហាត់ប្រាណ៕

 

ដោយ៖ សារិនប្រពភ៖ asiaone