អន្តរជាតិ ៖ អ្នកវិទ្យសាស្រ្តជនជាតិអ៊ីតាលី ៦ នាក់ ត្រូវបានកាត់ទោសអោយជាប់ពន្ទនាគាររយពេល ៦ ឆ្នាំបន្ទាប់ពីបានរកអោយឃើញថា ពួកគេបរាជ័យក្នុងការព្យាករណ៍ ក៏ដូចជាខកខានមិនបានចេញការព្រមានគ្រប់គ្រាន់ អំពីរញ្ជួយដីមួយដែលបាន សម្លាប់មនុស្សច្រើនជាង ៣០០ នាក់នៅក្រុង L’Aquila កាលពីអំឡុងឆ្នាំ ២០០៩ ។

គួរបញ្ជាក់ផងដែរថា អ្នកវិទ្យាសាស្ត្រទាំងអស់នោះ សុទ្ធតែជាសមាជិកនៃស្ថាប័នដែលគេហៅថាគណៈកម្មការជាតិសម្រាប់ ការព្យាករណ៍ និងការបង្ការគ្រោះថ្នាក់ធំៗ ត្រូវបានគេចោទប្រកាន់ពីបទធ្វេសប្រហែស និងអនុវត្តមិនត្រឹមត្រូវក្នុងការវាយតម្លៃពីគ្រោះថ្នាក់ និងពុំបានជូនដំណឹងដល់ក្រុងនេះអំពីគ្រោះថ្នាក់។

លើសពីនេះទៅទៀត របាយការណ៍ដដែលក៏បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា លោក Ric-hard Walters នៃផ្នែកវិទ្យាសាស្រ្តផែនដីនៃសាកលវិទ្យាល័យ Oxford បានថ្លែងថាបញ្ហានៅទីនេះគឺស្តីពីការទំនាក់ទំនងខុសអំពីវិទ្យាសាស្ត្រ ហើយយើងមិនគួរដាក់ការទទួលខុសត្រូវលើអ្នកវិទ្យាសាស្រ្តដែលផ្តល់ព័ត៌មានត្រឹមត្រូវវាស់វែងតាមបែបវិទ្យាសាស្រ្តឲ្យជាប់ ពន្ធនាគារទេ។ រឿងនេះ ជាគំរូដ៏គ្រោះថ្នាក់ ហើយខ្ញុំបារម្ភថា វានឹងបំបាក់ទឹកចិត្តអ្នកវិទ្យាសាស្រ្តផ្សេងទៀតមិនអោយផ្តល់ ទូន្មានរបស់ពួកគេលើគ្រោះថ្នាក់ធម្មជាតិនិងព្យាយាមជួយសង្គមតាម មធ្យោបាយនេះ។
អ្នកវិទ្យាសាស្រ្តលោក Franco Barberi, Enzo Boschi, Giulio Selvaggi,Gian Michele Calvi, Clau-dio Eva និងលោកMauro Dolce និង លោកBernardo De Bernardisត្រូវបានគេផ្តន្ទាទោសពីបទមនុស្សឃាត និងបង្ករបួសស្នាម ក្រោយពីខកខានមិនបានចេញការព្រមានគ្រប់គ្រាន់អំពីរញ្ជួយដីក្នុងអំឡុងឆ្នាំ ២០០៩៕
ដោយ ៖ រិទ្ទីប្រភព ៖ ucsusa