ភ្នំពេញ៖ តារាកំប្លែងជើងចាស់ដ៏មានប្រជាប្រិយភាពនាយចេក កាន់តែស្ងាត់ខ្លាំងនៅក្នុងការងារសិល្បៈ មិនសូវជាឃើញលេចមុខនៅក្នុងកញ្ចក់ទូរទស្សន៍ដូចមុនទេ ស្របពេលដែលលោក បានយកពេលវេលាទាំងនេះទៅរកស៊ី លក់ដូរតាមផ្លូវដើម្បីចញ្ចឹមជីវិត និងគ្រូសារ។

/

កាលពីពេលថ្មីៗនេះ តារាកំប្លែងរូបនេះ ត្រូវបានអ្នកគាំទ្រលួចថតពីសកម្មភាព នៅកន្លែងដែលគាត់លក់ផ្ទាល់ ដែលធ្វើឲ្យអ្នកគាំទ្រ ដែលតែងតែតាមដានការសម្តែងរបស់លោក មានការអាណិតអាសូរគាត់ជាខ្លាំង ព្រោះមើលទៅលោក ពិតជាខិតខំប្រឹងប្រែងខ្លាំង នៅក្នុងការរកស៊ីមួយនេះ ទាំងដែលខ្លួនមានវ័យកាន់តែច្រើនហើយនោះ។

/

តារាកំប្លែង ដែលធ្លាប់តែធ្វើឲ្យអ្នកទស្សនាសើចសប្បាយរីករាយរូបនេះ គួរតែបានស្រណុកខ្លួន តែធាតុពិត ជីវិតរបស់លោក មានការលំបាក ក្រោយពីឈប់ពីការងារសិល្បៈ។

/

រូបភាព និងសកម្មភាពតស៊ូរបស់តារារូបនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន មានការអាណិតអាសូរដល់លោកយ៉ាងខ្លាំង មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រក៏លើកទឹកចិត្តដល់ការធ្វើការងាររកប្រាក់ដើម្បីចិញ្ចឹមគ្រួសាររបស់លោកផងដែរ៕

/

/