ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ ដែលទើបតែបានចេញផ្សាយដោយគេហទំព័រសារព័ត៌មានបរទេស  ស្កាយ កាលពីពេលកន្លងទៅនេះ បានគូសបញ្ជាក់អោយដឹងថា      សត្វក្តាន់មួយក្បាលពិតជាមានសំណាងហួស  ខណៈពេលដែលវាបានរត់កាត់ឡានក្រុង   ហើយបានបុក    និង ទម្លុះកញ្ជក់ខាងមុខ  ធ្លាយចូលទៅក្នុងឡានក្រុងតែម្តងដោយមិនបានបណ្តាលអោយវាស្លាប់បាត់បង់ជីវិតអីនោះទេ។

width=432

លើសពីនេះ បើយោងតាមកាសែតក្នុងស្រុក Johnstown Tribune-Democrat បានបន្ថែមអោយដឹងថា ករណីខាងលើនេះ បានកើតឡើងកាលពីពេលកន្លងទៅ នៅឯរដ្ឋ Pennsyl-vania សហរដ្ឋអាមេរិក។

យ៉ាងណាមិញ   បើយោងតាមសម្តីមន្រ្តីសុវត្ថិភាពចរាចរណ៍ផ្លូវគោក  ប្រចាំតំបន់ លោកJosh Yoder បានបញ្ជាក់អោយដឹងថា ភ្លាមៗនោះ អ្នកបើកបររថយន្តប៊ើសមួយនេះ ពិតជាមានភាពស្រឡាំងកាំងជាខ្លាំង  ដែលញ៉ាំងអោយលោក  បង្ខំចិត្តឈប់ឡានក្រុងមួយរំពេច និងបើកទ្វាររថយន្តក្រុង  អោយក្តាន់មួយក្បាលនោះរត់ចេញទៅបាត់ ។ ពុំមាននរណាម្នាក់    បានទទួលរងរបួស ក្នុងហេតុការណ៍ដ៏រន្ធត់នេះនោះទេ  លោក Josh Yoder បន្ថែម៕

ដោយ ៖ រិទ្ធីប្រភព ៖ ស្កាយ