តារាងលំអិតស្ដីពីគ្រឿងម៉ាស៊ីន​ផ្លូវការ​របស់  Galaxy Note 5 និង S6 Edge Plus ខាងក្រោមនេះនឹងធ្វើឱ្យអ្នកប្រើប្រាស់ពេញចិត្ត បើទោះអ្នក ជាមនុស្សរើសទូរសព្ទបំផុត។

ព័ត៌មាននេះ មានប្រភពចេញពីក្រុមហ៊ុនលក់រាយ JARIR BOOK STORE នៅមជ្ឈឹមបូពា៍។ តាមរយៈរូបភាពដែលបានចេញផ្សាយ យើងអាចដឹងបានថា Samsung Galaxy Note 5 ត្រូវបានបំពាក់កញ្ចក់ប្រភេទ Gorrila Glass 4។

/

អេក្រង់របស់ម៉ាស៊ីននេះ មានទំហំ 5,7 inch រីសូលូសឹន 1.440x2.560 pixel ប្រើបច្ចេកវិទ្យា Super AMOLED។ Galaxy Note 5 ប្រើប្រាស់​ប្រូសេសឺរ Exynos 7422 SoC 8 core, RAM 4GB និងអង្គចងចាំក្នុងម៉ាស៊ីន មានពីរប្រភេទ គឺ 32 nig 64GB។

ផលិតផលនេះ ថែមទាំងមានរន្ធ microSD​ ដែលអាចបន្ថែមមេម៉ឺរី ឡើងដល់ 128GB ផងដែរ។ Galaxy Note 5 មានកាមេរ៉ាក្រោយ 16MP និងកាមេរ៉ាមុខ 5MP។ ម៉ាស៊ីននេះ ប្រើប្រាស់ថ្មដែលមានថាមពល 4.100 mAh និងដំណើរការដោយ Android Lollipop 5.1។ យោងតាមរូបភាព Galaxy Note 5 មានទម្ងន់ត្រឹម 169 gram និងកម្រាស់ 7,6 mm។

តារាងលំអិតស្ដីពីគ្រឿងម៉ាស៊ីន​ផ្លូវការ​របស់  Samsung Galaxy Note 5 ៖

/

/

/

/

/

ចំណែក Samsung Galaxy S6 Edge Plus វិញ ត្រូវបានបំពាក់អេក្រង់ RAM និងកាមេរ៉ា ដូចទៅនឹង Note 5។ ប៉ុន្តែ គ្រឿងម៉ាស៊ីន​របស់វា គឺខុសគ្នាស្រឡះ ៖ Galaxy S6 Edge Plus ប្រើប្រូសេសឺរ Exynos 7420 – gồm CPU 8 core។ រីឯ អង្គចងចាំក្នុង 32 ឬ 64 GB។

Galaxy S6 Edge Plus ក៏ដំណើរការដោយ Android Lollipop 5.1 ប៉ុន្តែ ថាមពលថ្មរបស់វា ទាបជាង Galaxy Note 5 1.000 mAh ពោលគឺ 3.100 mAh។

បើសិនដំណឹងខាងលើជាការពិត នោះ Galaxy Note 5 និង S6 Edge Plus នឹងជាផលិតផលកំពូលបំផុត​ក្នុងចំណោមកំពូលៗនៃពិភពលោក ដែលមិនធ្លាប់មានពីមុនមក៕

ប្រែសម្រួលដោយ ៖​ តារាប្រភព ៖ pocketnow/phonearena