កាលពីពេលថ្មីៗនេះ ទស្សនាវដ្ដី Forbes បានបញ្ចេញនូវបញ្ជីឈ្មោះមហាសេដ្ឋី ចំនួន ៥០រូប ដែលមានទ្រព្យច្រើនបំផុត នៅប្រទេសសឹង្ហបុរី ក្នុងនោះ អ្នកដែលឈរលំដាប់កំពូលតារាង គឺមហាសេដ្ឋីផ្នែកអចលនទ្រព្យ ២រូប គឺ Robert និង Philip Ng ដោយមានទ្រព្យសរុបឡើងដល់ ១២,៨ពាន់លានដុល្លារអាមេរិក។
១. Robert និង Philip Ng មានទ្រព្យសរុប ១២,៨ពាន់លានដុល្លារអាមេរិក ៖
មហាសេដ្ឋី ២រូបនេះ ជាម្ចាស់ក្រុមហ៊ុនសណ្ឋាគារ ផ្សារទំនើប Far East Organization និង Sino Land។ អ្នកទាំង ២ ទទួលបាន ២,២ពាន់លានដុល្លារបន្ថែមទៀត ទៅក្នុងទ្រព្យរបស់ខ្លួន បន្ទាប់ពីវិនិយោគក្នុងវិស័យអចលនទ្រព្យនៅអូស្ដ្រាលី។ គិតមកដល់ខែកក្កដា ឆ្នាំ ២០១៤ ទ្រព្យសម្បត្តិសរុបរបស់បងប្អូន២នាក់នេះ ឡើងដល់ ១២,៨ពាន់លានដុល្លារអាមេរិក។
២. Kwek Leng Beng មានទ្រព្យ ៧,៨ពាន់លានដុល្លារអាមេរិក ៖
អគ្គនាយកនៃក្រុមហ៊ុនអចលនទ្រព្យ City Development នៅតែរក្សាបានតំណែងលេខ២ក្នុងតារាងចំណាត់ថ្នាក់ ដោយមានទ្រព្យ ៧,៨ពាន់លានដុល្លារអាមេរិក គឺកើនឡើងពី ៧,១ពាន់លាន ក្នុងឆ្នាំ ២០១៣។
៣. គ្រួសារ Khoo ៖
ម្ចាស់ក្រុមហ៊ុនសណ្ឋាគារ Goodwood បានបន្ថែម ៣០០លានដុល្លារ ទៅក្នុងទ្រព្យសម្បត្តិនៃគ្រួសារ ជួយឱ្យពួកគេ ជាប់ចំណាត់ថ្នាក់លេខ ៣ ដោយមានទ្រព្យសរុប ៧ពាន់លានដុល្លារអាមេរិក។
៤. Wee Cho Yaw មានទ្រព្យសរុប ៦,២ពាន់លានដុល្លារអាមេរិក ៖
បច្ចុប្បន្ន លោកជាអគ្គនាយកនៃធនាគារ United Overseas Bank និង United Industrial Corporation នៅសឹង្ហបុរី។
៥. Kwee Brothers ៖
អ្នកជំនួញផ្នែកអចលនទ្រព្យ និងមានសម្បត្តិសរុប ៦ពាន់លានដុល្លារអាមេរិក។
៦. Eduardo Saverin សហស្ថាបនិក Facebook ឈរលំដាប់ទី ៦ ៖
ដើមឡើយ ទ្រព្យរបស់លោក មានត្រឹមតែ ១,៦ពាន់លានដុល្លារ ប៉ុន្ដែ បន្ទាប់ពីតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនឡើងថ្លៃ ទ្រព្យរបស់លោក ក៏កើនឡើងដល់ ៤,២ពាន់លានដុល្លារអាមេរិក។
៧. មហាសេដ្ឋីក្នុងវិស័យថ្នាំលាប លោក Goh Cheng Liang ៖
លោក Goh Cheng Liang មកពីក្រុមហ៊ុន Wuthelam (សឹង្ហបុរី) មានទ្រព្យ ៣,២ពាន់លានដុល្លារ ឈរលំដាប់លេខ ៧។
៨. Richard Chandler កំពុងកាន់កាប់ទ្រព្យសម្បត្តិ ៣ពាន់លានដុល្លារអាមេរិក ៖
យោងតាមទំព័រ Forbes លោក គឺជាអ្នកវិនិយោគដ៏ឆ្លាតវៃ ដោយមានពេលខ្លះ លោកទទួលបានចំណេញកប់ក្ដោង។
៩. មហាសេដ្ឋីទី ៩ របស់សឹង្ហបុរី ដែលមានទ្រព្យ ២,៥ពាន់លានដុល្លារ នោះគឺលោក Peter Lim ៖
កាលពីខែតុលា ឆ្នាំនេះ Peter Lim បានក្លាយម្ចាស់ដែលជាជនបរទេសដំបូងគេ ក្នុងប្រវត្តិ ៩៥ឆ្នាំរបស់ក្លិប Valencia ។
១០. ឈរលំដាប់ទី ១០ គឺមហាសេដ្ឋី Kuok Khoon Hong ៖
ដោយមានទ្រព្យ ២,៤ពាន់លានដុល្លារអាមេរិក។ លោក Kuok Khoon Hong គឺជាក្មួយប្រុសរបស់មហាសេដ្ឋី ម៉ាឡេស៊ី លោក Robert Kuok ។
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Forbes