អង្គការសុខភាពពិភពលោក (WHO) បាននិយាយ កាលពីសប្តាហ៍មុនថា ថ្នាំជក់នឹង
សម្លាប់មនុស្សជិត 6លាននាក់នៅឆ្នាំនេះ ក្នុងនោះមានអ្នកមិនជក់បារី 60ម៉ឺននាក់។

WHO បាននិយាយថា ព្រោះរដ្ឋាភិបាលទាំងអស់ មិនបានធ្វើកិច្ចការឲ្យ បានគ្រប់គ្រាន់
ដើម្បី ណែនាំឲ្យពលរដ្ឋ បោះបង់ ឬការពារអ្នកផ្សេងកុំឲ្យស្រូបផ្សែងបារីពីគេ។

អង្គការសុខភាពអ.ស.ប នេះ បានជំរុញឲ្យរដ្ឋាភិបាលកាន់តែច្រើនចុះហត្ថលេខា និង
អនុវត្តសន្ធិសញ្ញាគ្រប់គ្រងថ្នាំជក់របស់ខ្លួន ដោយព្រមានថា ប្រសិនបើនិន្នាការបច្ចុប្បន្ន
នៅតែបន្ត ថ្នាំជក់ អាចបង្កឲ្យមនុស្សស្លាប់រហូតដល់១ពាន់លាននាក់ នៅសតវត្សរ៍ទី២១ ជាការកើនឡើងដ៏សម្បើមពីចំនួនអ្នកស្លាប់១០០លាននាក់ដែលវាបាន បង្កឡើង កាល
ពីមួយសតវត្សរ៍មុន។

រហូតមកដល់ពេលនេះ ប្រទេសចំនួន១៧២ និងសហភាពអឺរ៉ុប បានចុះហត្ថលេខាលើ
អនុសញ្ញា ស្តីពីការគ្រប់គ្រងថ្នាំជក់(FCTC) របស់ WHO ដែលបានចូលជាធរមានកាលពី ឆ្នាំ២០០៥និងតម្រូវឲ្យពួកគេចាត់វិធានការបន្តិចម្តងៗ ដើម្បីកាត់បន្ថយអត្រានៃការជក់បារី
កម្រិតព្រំដែនចំពោះអ្នកស្រូបផ្សែងបារីពីអ្នកដទៃ និងទប់ស្កាត់ការផ្សាយពាណិជ្ជកម្មនិង
ផ្សព្វផ្សាយថ្នាំជក់។



រូបភព៖ Hoasibiem
ប្រភព៖ Reuters