យល់ដឹង ៖ វិធីដាំខ្ទឹមបារាំងក្នុងដបប្លាស្ទិចសម្ភារៈត្រូវមាន៖១- ដបទឹក ឬដបទឹកក្រូចប្លាស្ទិច២- កន្ទ្រៃ៣- មើមខ្ទឹមបារាំងសម្រាប់ដាំ៤- ដីលាយកំទេចស្លឹកឈើ និងលាយជីលាមកសត្វសម្រាប់ដាំ។* វិធីដាំ៖១- ចោះរន្ធប៉ុនមេជើងនៅជុំវិញដបដោយរៀបរន្ធនោះជាថ្នាក់ៗសម្រាប់ដាក់ដាំ២- ដាក់បំពេញដីត្រឹមរន្ធក្រោមគេ រួចយកមើមពូជមកដាក់ដាំខាងក្នុងដោយឲ្យផ្នែកខាងពន្លកវាចេញតាមរន្ធនោះមកក្រៅ៣- បន្ទាប់មកដាក់ដីបន្ថែមពីលើ រួចដាក់ដាំបែបនេះរហូតដល់គ្រប់រន្ធ៤- ពេលដាំរួចរាល់ត្រូវស្រោចទឹកឲ្យចូលសព្វ រួចដាក់វានៅក្បែរបង្អួច ឬកន្លែងដែលមានពន្លឺ និងត្រូវស្រោចទឹកបន្ថែមរាល់ព្រឹករហូតដល់វាធំអាចប្រមូលផលបាន ៕






អត្ថបទដោយ៖ អ៊ាង សុផល្លែត