តារាប្រុស Kim Min Seok និងកញ្ញា Im Hyeon Joo  នឹងសម្ដែង នៅក្នុងខ្សែភាពយន្ដភាគថ្មី ! នៅថ្ងៃទី ២១ ខែមិថុនានេះ ព័ត៌មានមួយ បានប្រកាសថា តារាប្រុសស្រីទាំងពីរដួងនេះ នឹងសម្ដែង នៅក្នុងខ្សែភាពយន្ដថ្មីរឿង “Starting Today, Engine ON” ។

/

រឿង  “Starting Today, Engine ON” គឺជាសាច់រឿង ដែលនិយាយអំពីជាងជួសជុលរថយន្ដម្នាក់ និងរីកចម្រើនថ្កុំថ្កើង ក្រោយពីជួបបញ្ហារាប់ជំពូក និងជួបមនុស្សច្រើនប្រភេទផ្សេងគ្នា ។  លោក Kim Min Seok នឹងសម្ដែងជាជាងជួសជុលរថយន្ដដ៏ឆ្លាតវៃ Cha Dae Hyun ។ តួអង្គនេះ គឺជាមនុស្សមានមហិច្ឆតាខ្ពស់ និងមានជំនាញវិជ្ជាជីវៈច្បាស់លាស់ ក្នុងការជួសជុលរថយន្ដ ប៉ុន្ដែគេមានចរិតល្ងីល្ងើបន្ដិច ក្នុងរឿងស្នេហា ដោយមិនហ៊ានសារភាពពីអារម្មណ៍ស្នេហាចំពោះនាង No Yu Hwa (Im Hyeon Joo) នោះទេ ។ តារាប្រុសរូបនេះ នឹងបង្ហាញទេពកោសល្យសម្ដែងរបស់ខ្លួន ជាថ្មីម្ដងទៀត ដែលលោកខំកសាងឡើងតាមរយៈការសម្ដែងក្នុងខ្សែភាពយន្ដជាច្រៀនរឿងដូចជា “Descendants of the Sun,” “Defendant,” និងរឿង “Because This Is My First Life.”។

ចំណែកតារាស្រី Im Hyeon Joo សម្ដែងជាតួអង្គនាង No Yu Hwa ដែលជាអ្នកគ្រប់គ្រងផ្នែកបម្រើអតិថិជន ។ តួអង្គនេះ គឺជាមនុស្សចច្បាស់លាស់ និងរួសរាយរាក់ទាក់ ប៉ុន្ដែនាងរស់នៅជាមួយនឹងការឈឺចាប់​ ដែលបណ្ដាលមកពីរឿងរ៉ាវពីអតីត ដែលមិនអាចបំភ្លេចបាន ។ ក្រោយពីទទួលបានកេរ្ដិ៍ឈ្មោះពីការសម្ដែងនៅក្នុងរឿង “Heart Signal 2,” តារាស្រី Im Hyeon Joo បច្ចុប្បន្នប្ដូរពីអាជីពសម្ដែងរាយរង មកសម្ដែងជាតួឯកស្រីវិញម្ដង ។ រឿង “Starting Today, Engine ON” គឺជារឿង ដែលមាន ៤ ភាគ ដែលគ្រោងនឹងចាក់បញ្ចាំង នៅថ្ងៃទី ២៩ ខែមិថុនា វេលាម៉ោង ៨ យប់ ម៉ោងក្នុងប្រទេសកូរ៉េ ៕

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Soompi