Real Madrid បានមានការប្រកួតដ៏អស្ចារ្យមួយជាមួយ Deportivo, ជាពិសេសគឺកំពូលកីឡាករ Ronaldo។

គ្រប់គ្រងសាច់បាល់បានទាំងមូលក្រោយពីពេលផ្លុំកញ្ចែបើកការប្រកួត ប៉ុន្តែ Real នៅតែធ្វើឲ្យគូប្រកួតស៊ុតបាល់បញ្ចូលទីនាំមុខបានមុន ដោយកីឡាករ Riki នៅនាទីទី16។ ក្រោយមក Realរកស្នាមញញឹមបានវិញដោយស៊ុតបាល់បញ្ចូលទីបានវិញជាបន្តបន្ទាប់ដល់ទៅ5គ្រាប់ ដែលចាប់ផ្តើមពីកីឡាករ Ronaldo និងបញ្ចប់ក៏ជាកីឡាកររូបនេះដដែល។

/

Ronaldo ពិតជាអស្ចារ្យ

ដូច្នេះ ជាមួយនឹងជ័យជំនះនេះ Real នៅចាញ់ពិន្ទុរបស់ Barcelona 8ពិន្ទុ មុននឹងឈានចូលប្រកួតជាមួយគ្នានៅវង់ក្រោយនេះ។

លទ្ធផល៖ Real - Deportivo (5-1)រកគ្រាប់បាល់បាន៖ Ronaldo 23' (pen), 43', 84' (pen), Di Maria 38', Pepe 66' - Riki 16'កីឡាករចូលប្រកួត៖Real: Casillas - Ramos, Pepe, Varane, Marcelo - Khedira, Modric - Di Maria, Oezil, Ronaldo - Higuain.Deportivo: Aranzubia - Pablo, Aythami, Marchena, Evaldo - Dominguez, Aguila - Gama, Valeron, Pizzi - Riki.

ដោយ៖ សិលាប្រភព៖ 24h