ប្លែកៗ៖ នៅពេលដែលគេបង្ហោះ រូបភាពនៃកូនសត្វកាំប្រម៉ា មួយប្រភេទ ចូលទៅក្នុងប្រព័ន្ធអ៊ីធ័រណេត ដែលវាចេះទប់ខ្លួនរបស់វា មិនអោយមុខ និងច្រមុះវាចូលក្នុងទឹក ខណៈគេដាក់ខ្លួនរបស់វា ចូលទៅក្នុងទឹក គឺវាបានធ្វើអោយមនុស្សជាច្រើន មានការភ្ងាក់ផ្អើល និងស្ងើចសសើរយ៉ាងខ្លាំង ពីភាពប៉ិនប្រសព្វរបស់កូនសត្វនេះ។

កូនសត្វកាំប្រម៉ាតូចមួយនេះ ត្រូវបានគេស្គាល់ឈ្មោះថា Ragweed ដែលត្រូវបានគេយកទៅដាក់ក្នុងទឹក ប្រមាណជា ២ ឬ ៣នាទី ដើម្បីធ្វើការពិសោធន៍មើលថា តើកូនសត្វមួយនេះអាចទប់ខ្លួនវាយ៉ាងណា ដើម្បីកុំអោយមុខ និងច្រមុះរបស់វា ចូលទឹកបាន។ទីបំផុត គឺកូនកាំប្រម៉ានេះ អាចបង្ហាញពីភាពអស្ចារ្យរបស់ខ្លួនមែន ពោលគឺវា ប្រឹងចង្កោងខ្លួនរបស់ ទល់នឹងការ ជា្របចូលនៃទឹកបានមែន។

ទោះបីជាយ៉ាងណាក៏ដោយ ក៏គេមានប្រាប់ពីទីតាំងពិត នៃការដាក់ពិសោធន៍សត្វកំាប្រម៉ាតូចនេះទេ។ ហើយនេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕
ដោយ៖ វុធីប្រភព៖ newsday