មនុស្សជិត ៥០០នាក់បានប្រមូលផ្ដុំគ្នានៅឆ្នេរសមុទ្រ Druridge (តំបន់ Northumberland ប្រទេសអង់គ្លេស) ដើម្បីងូតទឹកដោយអាក្រាតកាយទាំងស្រុង បំណងប្រមូលថវិកាសម្រាប់អង្គការមនុស្សធម៌។

ព្រឹត្តិការណ៍ដែលមានឈ្មោះថា North East Skinny Dip នេះ ត្រូវបានប្រារព្ធឡើងជាប្រចាំឆ្នាំ នៅឈូងសមុទ្រ Druridge Bay ប្រទេសអង់គ្លេស កាលពីថ្ងៃអាទិត្យទី ២៥កញ្ញា។ ប្រការពិសេសរបស់ព្រឹត្តិការណ៍នេះ នោះគឺ អ្នកចូលរួមទាំងអស់ មិនបែងចែកក្មេងចាស់ ប្រុសស្រី នឹងត្រូវងូតទឹកជាមួយគ្នាដោយអាក្រាតកាយទាំងស្រុង។
ព្រឹត្តិការណ៍លើកទី៥នេះត្រូវបានធ្វើឡើងដោយមានមនុស្សចូលរួមជិត ៥០០នាក់។ នេះគឺជាសកម្មភាពមួយដើម្បីប្រមូលថវិកាប្រគល់ជូនអង្គការ MIND ដែលជាអង្គការមនុស្សធម៌ធ្វើការទាក់ទឹននឹងការថែទាំសុខភាពផ្លូវចិត្តនៅអង់គ្លេស។

យោងតាម Jax Higginson ជាបុគ្គលិកពេទ្យម្នាក់មានអាយុ ៣៨ឆ្នាំ មកពី Sunderland ដែលជាអ្នកគ្រប់គ្រងព្រឹត្តិការណ៍នេះ ឱ្យដឹងថា ព្រឹត្តិការណ៍ឆ្នេះនេះទាក់ទាញមនុស្សបានច្រើនជាងលើកមុនៗ។
Jax Higginson ថ្លែងថា “នេះគឺជាព្រឹត្តិការណ៍ដែលមានមនុស្សចូលរួមច្រើនបំផុត ប្រការនេះមានន័យថា យើងខ្ញុំប្រមូលបានថវិកាច្រើន”។
Jax Higginson ឱ្យដឹងថា នាងធ្លាប់បានចូលរួមក្នុងព្រឹត្តិការណ៍ប្រមូលថវិកាដូចគ្នានេះកាលពីឆ្នាំ ២០១១ និងចង់បង្កើតព្រឹត្តិការណ៍ដូចគ្នានេះ កាលពី៥ឆ្នាំមុន ហើយមកដល់ពេលនេះ វាបានទាក់ទាញការចាប់អារម្មណ៍ និងមានការចូលរួមយ៉ាងច្រើនពីសាធារណជន។

ថ្វីបើព្រឹត្តិការណ៍នេះ ទាក់ទាញបានមនុស្សជាច្រើនចូលរួម ប៉ុន្តែ អាកាសធាតុមិនអំណោយផលប៉ុន្មាន ព្រោះមេឃភ្លៀង ទឹកសមុទ្រត្រជាក់ រលកធំ ដូច្នេះ មនុស្សមួយចំនួនមិនហ៊ានចុះងូតទឹក ដោយពួកគេគ្រាន់តែអង្គុយលើឆ្នេរសមុទ្រ។
ប្រែសម្រួល ៖ តារាប្រភព ៖ mirror