បើតាមប្រភពសារពត៌មាន Dailymail បានអោយដឹងថា នារីម្នាក់ដែលមានឈ្មោះថា Stiphanie Hewson មានវ័យ 23 ឆ្នាំ ដែលមកពីរដ្ឋ Tyneside ប្រទេសអង់គ្លេសបានសំរេចចិត្តប្តឹង ក៏ដូចជាបង្ហាញរូបថត ក្រោយពីនាងត្រូវបានជនមិនស្គាល់មុខចាប់រំលោភ និង វាយធ្វើបាបយ៉ាងដំណំកាលពី ៣ ឆ្នាំមុន ដោយនាងសង្ឃឹម និង ទទូចធ្វើយ៉ាងណាអោយប៉ូលីសចាប់បុរសរូបនោះអោយបាននិងយកមកផន្ទាទោសទៅតាមផ្លូវច្បាប់។

រូបថតជនរងគ្រោះ ក្រោយពីត្រូវបានជនល្មើសចាប់រំលោភ និងវាយធ្វើបាប
រយៈពេល ៣ ឆ្នាំបន្ទាប់ ក្រោយពីបានកើតរឿងហេតុនោះ នាង Stiphanie ក៏បានសម្រេចចិត្តបង្ហាញរូបថតរបស់នាង ក្រោយពីជនដែលស៊ីឈ្នួលប្រព្រឹត្តិបទលើ្មស បានចាប់រំលោភ និងវាយធ្វើបាននាងយ៉ាងដំណំ ។ នៅក្នុងរូបថតនោះបានបញ្ជាក់យ៉ាងច្បាស់ថា មុខរបស់នាងហើមធំ រីឯភ្នែកខាងឆ្វេងរបស់នាងជាំយ៉ាងខ្លាំង និង បបូរមាត់របស់នាងបែកចេញឈាមផងដែរ។
រយៈពេល ៣ ឆ្នាំក្រោយ ជនរងគ្រោះកំពុងផ្តល់កិច្ចសំម្តាសន៏
គួរបញ្ចាក់ផងដែរថា ក្រុមភ្នាក់ងារប៉ូលីស ក៏បានចេញផ្សាយនូវរូបជនល្មើសរូបនោះដែលថតបានតាមរយៈ ប្រព័ន្ធកាម៉េរ៉ាសុវត្ថិភាព បន្ទាប់ពីគេបានធ្វើ់សកម្មភាព ។ បើយោងទៅតាមសម្តីរបស់ជនរងគ្រោះវិញ នាងក៏បាននិយាយបញ្ជាក់អោយដឹងថា ៖ បន្ទាប់ពីកើតមានរឿងមួយនេះ ជីវិតរបស់នាងបានផ្លាស់ប្តូរទាំងស្រុង ដោយនាងពុំហ៊ានចេញពីផ្ទះនោះទេ សូម្បី តែទៅផ្សារទំនើប ភោជនីយដ្ឋាន ឬក៏កន្លែងណាមួយដែលងងឹតតែឯកឯងនោះទេ។
នាងក៏បានបន្ថែមថា ហេតុការណ៏នោះបានកើតឡើងនៅម៉ោង ២:៣៣ នាទីរំលងអាធ្រាត្រ ថ្ងៃទី២ ខែសីហា ឆ្នាំ ២០០៩ ស្របពេលដែលនាងមានគម្រោងទៅជួបមិត្តរបស់នាងនៅឯក្លឹបរាត្រី ។ រយៈពេលបីឆ្នាំ ក្រោយពីកើតរឿងនេះ ទើបនាងសម្រេចចិត្តទៅដាក់ពាក្យប្តឹង ដើម្បីតាមស្វែងរកជនលើ្មស។
រូបថតជនល្មើសដែលថតបានតាមរយៈកាម៉េរ៉ាសុវត្ថិភាព ដែលជាមុខសញ្ញារបស់ប៉ូលីស
បើនិយាយពីកាតព្វកិច្ចរបស់ប៉ូលីសវិញ មកទល់និងពេលនេះកំពុងតែបន្តការស៊ីបអង្កេត ហើយក៏បានចេញផ្សាយនូវរូបថតរបស់ជនល្មើសទៅកាន់សាធារណៈជន ដោយបានបញ្ជាក់ថាប្រសិនបើជនណាមួយបានស្គាល់ បានឃើញ ក៏ដូចជាមានពត៌មានទាក់ទងនិងជនល្មើសរូបនេះ ត្រូវតែធ្វើសេចក្តីរាយការណ៏មកកាន់ភ្នាក់ងារមានសមត្តកិច្ចភ្លាម ដើម្បីឈានទៅដល់ការចាប់ខ្លួន៕
ដោយ ៖ រិទ្ធីប្រភព ៖ dailymail