សាលា​ Babe Master ជួយអ្នករកដៃគូរស្នេហ៍បានល្អអ៊ីស្រាអ៊ែល៖​ មនុស្សភាគច្រើនតែងតែសួរនូវសំនួរថា តើខ្ញុំអាចស្វែងរកបុរស ឬនារីដែលសាកសមនឹងខ្ញុំដោយរបៀបណា?  សាលារៀនមួយមានឈ្មោះថា Bebe Master schoolនៅរដ្ឋ Tel Aviv ប្រទេសអ៊ីស្រាអ៊ែល (Israel) អាចបង្រៀនអ្នកពីបញ្ហាចម្ងល់នេះបាន។width=452មនុស្សប្រុសជាច្រើនបានសួរទៅកាន់ លោកស្រី Sharon Rubinsterin ដែលជាគ្រូបង្រៀនទីនោះថា៖ តើខ្ញុំធ្វើបែបណាទើបអាចអោយមនុស្សស្រីចាប់ចិត្តលើរូបខ្ញុំ ហើយខ្ញុំអាចជ្រើសរើសស្រ្ដីបែបណាដើម្បីធ្វើជាភរិយារបស់ខ្ញុំ? គាត់បាននិយាយយ៉ាងខ្លីថា វាដូចជាយើងអានសៀវភៅដែលពន្យល់ពីការហែលទឹកអញ្ចឹង គឺយើងមិនដឹងថាការហែលទឹក លំបាកប៉ុណ្ណានោះទេ។ ដូច្នេះយើងគួរតែសាកល្បង និងអនុវត្តវាបានយើងដឹង។ ស្នេហាក៏មិនខុសពីការហែលទឹកផ្ទាល់ដែរ។width=449សោកស្រីបានបន្ដទៀតថា៖ អ្នកអាចុះឈ្មោះចូលរៀនក្នុងសាលានេះបាន លុះត្រាតែគេមានអាយុចាប់ពី ១៨ ឆ្នាំឡើងហើយត្រូវមានការអប់ខ្ពស់ និងមានការងារធ្វើទៀតផង។ មុខវិជ្ជាត្រូវផ្ដោតទៅលើប្រធានបទដូចជា ការញ៉ែញ៉ង និយាយលូកលាន់ ស្នេហា​ ការណាត់ជួប ផ្លូវភេទជាពិសេសគឺស្រ្ដី និងថវិការ។width=453

នេះគឺជាវីដេក្លីបដែលបង្ហាញពីការណែនាំ របស់លោកស្រី Sharon Rubinsterin។ សូមចុចដើម្បីមើល៕