ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស​  worldnewstoday ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា បុរសដែលជាអ្នកនេសាទអាក្រាតកាយជនជាតិអូស្រ្តាលីម្នាក់  ត្រូវបានរួចផុតពីសេចក្តីសា្លប់  ខណៈពេលដែលក្រុមជួយសង្គ្រោះ      បានជួយស្រង់ចេញពីផ្ទៃទឹក  ដោយពោរពេញទៅដោយត្រីឆ្លាមជាច្រើនក្បាល នៅហ៊ុមព័ទ្ធក្បែរនោះ ។

width=454

គួរបញ្ជាក់ផងដែរថា រឿងហេតុដ៏រន្ធត់ខាងលើនេះ បានកើតឡើងកាលពីពេលកន្លងទៅ នៅឯឈូងសមុទ្រ  ភាគខាងលិចប្រទេសអូស្រា្តលី  បន្ទាប់ពីទូករបស់អ្នកនេសាទរូបនេះ  បានជួបឧបទ្ទេវហេតុលិចបាត់  ដោយនៅក្នុងនោះ    ពួកគាត់មានសមាជិក ៣ នាក់  ស្របពេលដែលពីរនាក់ផ្សេងទៀត មួយនាក់បានបន្ត បាត់ខ្លួន និងម្នាក់ទៀត បានលង់ទឹកស្លាប់បាត់បង់ជីវិតបាត់ទៅហើយ។

ប្រភពដដែលបន្ថែមថា     បុរសរូបនោះ  ជំនួសអោយសេចក្តីអស់សង្ឃឹម  គាត់បានយំស្រែកក៏ដោយជាដង្ហោយហៅរកជំនួយ ខណៈពេលឆ្លាមជាច្រើនក្បាល  ហ៊ុមព័ទ្ធគាត់ក្បែរៗនោះ។ជ្រាបកាន់តែច្បាស់​ តាមដានទស្សនាវីដេអូឃ្លីបខ្លីខាងក្រោមនេះបន្តិចទៅ ៖

ដោយ ៖ រិទ្ធីប្រភព ៖ worldnewstoday