អាមេរិក៖ សហរដ្ឋអាមេរិក បានផលិតរថយន្ដជាច្រើនប្រភេទនៅក្នុងឆ្នាំ ២០១២ នេះ។​ ប៉ុន្ដែសម្រាប់រថយន្ដ Dodge Viper វិញ ពេលនេះគេអាចចាត់ទុកជារថយន្ដដ៏ល្អបំផុត សម្រាប់ការដាក់លក់នៅឆ្នាំ ២០១៣ ខាងមុខនេះ។ width=455

តាមសេចក្ដីរាយការណ៍របស់ក្រុមហ៊ុនរថយន្ដ បុរីញូវយ៉ក​ បានអោយដឹងថា ក្នុងរយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ​ រោងចក្រផលិតម៉ាស៊ីនប្រភេទ Dodge Viper  បានទទួលភាពជោគជ័យបំផុត ពោលគឺ គេទទូលបានការគាំទ្រដ៏ច្រើនលើសលប់ សម្រាប់រថយន្ដម៉ាក Dodge Viper នេះ ។ លើសពីនេះទៅទៀត គេបានសង្ឃឹមយ៉ាងមុតមាំថា ការចេញជំនាន់ក្រោយ គឺ2013 Dodge Viper នឹងមានអតិថិជនកាន់តែច្រើននាក់ ចូលទិញរថយន្ដនេះយកទៅប្រើប្រាស់។width=455

ការទទួលបានភាពជោគជ័យបែបនេះ ក៏ដោយសារក្រុមហ៊ុន បានរិះរកគ្រប់មធ្យោបាយដើម្បី អោយរថយន្ដនេះមានភាពល្អប្រណិតបំផុត។​ លើសពីនេះ ក្រុមហ៊ុនក៏បានចំណាយទឹកប្រាក់ដ៏ច្រើនលើសសប់ ក្នុងការអភិវឌ្ឃន៍ក្រុមហ៊ុនទៀតផង។ width=454

គួររំលឹកផងដែរថា ក្រោយពីការធ្វើការវិភាគរបស់អ្នកសារពត៌មានរួចមក គេអាចបញ្ជាក់ថា​ រថយន្ដ 2013 Dodge Viper នឹងអាចក្លាយជារថយន្ដល្អបំផុងក្នុងពិភពលោកនាឆ្នាំ ​២០១៣ ខាងមុខនេះ។  តម្លៃរថយន្ដគឺពី​ ៨៥,០០០- ៩៥,០០០ដុល្លារ៕

ដោយ៖ សារិនប្រភព៖​ yahoo