ម្ចាស់ទូរស័ព្ទ iPhone និងអ្នកដែលនៅក្បែរខាង ប្រាកដជាត្រូវលេបទឹកមាត់ជាបន្តបន្ទាប់ នៅពេលគ្រឿងលំអរបស់ iPhone មានរូបរាងជាអាហារដ៏គួរឱ្យចង់ទទួលទាន។

យើងទាំងអស់គ្នា ពិតជាមិនអាចបដិសេធបានថា iPhone របស់ Apple គឺជាស្រឡាយស្មាតហ្វូនមួយ ដែលមានឥទ្ធិពល និងទាក់ទាញបំផុត ក្នុងអំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការដែល iPhone ត្រូវបានគេនិយមប្រើប្រាស់ច្រើន និងល្បីឈ្មោះខ្លាំងជាងគេ នាំឱ្យផលិតផលជាគ្រឿងលំអសម្រាប់ស្មាតហ្វូន ជាច្រើន ត្រូវបានគេបង្កើតឡើង និងទទួលប្រយោជន៍ច្រើន ពីកិត្តិនាមពី iPhone ។

យ៉ាងនេះក្ដី ពីមួយថ្ងៃទៅមួយថ្ងៃ គេឃើញមានផលិតផលជាគ្រឿងលំអជាច្រើន យកចិត្តទុកដាក់ទៅលើការកំសាន្ដ ឬបង្ហាញអំពីភាពច្នៃប្រឌិត ជាជាងការការពារទូរស័ព្ទ។ ខាងក្រោមនេះ គឺជាបណ្ដាផលិតផលជាទ្រនាប់ខ្នង និងគ្រឿងលំអ ដែលគួរឱ្យចង់ញ៉ាំបំផុត នៅពេលបានឃើញ ៖

១. ចន្ទល់ទូរស័ព្ទ មានរូបរាងដូចនំ Takosen សម្រាប់ស្មាតហ្វូន iPhone 5/5s

/

២. ទ្រនាប់ខ្នង រាងគល់​ស្លឹកខ្ទឹម សម្រាប់ iPhone 5/5s

/

៣. ទ្រនាប់ខ្នង រូបអន្ទង់អាំង Unagi សម្រាប់ iPhone 5/5s

/

៤. ទ្រនាប់ខ្នង ស៊ុប Nikujaga សម្រាប់ iPhone 5/5s

/

៥. ទ្រនាប់ខ្នង ពងមាន់ចៀន និងសាច់ សម្រាប់ iPhone 5/5s

/

៦. ទ្រនាប់ខ្នង រាងត្រី saury សម្រាប់ iPhone 5c

/

៧. ទ្រនាប់ខ្នង មី Yakisoba សម្រាប់ iPhone 5/5s

/

៨. ទ្រនាប់ខ្នង រាងសាច់ក្រក សម្រាប់ iPhone 5/5s

/

៩. ទ្រនាប់ខ្នង រាងការ៉ុត សម្រាប់ iPhone 5/5s

/

១០. ចន្ទល់ iPhone រាង ដង្កៀបក្ដាម។

/

 

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ PhoneArena