ក្រោយពីមានឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ពោលគឺរថយន្ត Ferrari មួយគ្រឿងបានបើកទៅបុករថយន្តមួយផ្សេងទៀតយ៉ាងកំរោល លុះក្រោយមក អ្នកបើកបររថយន្ត Ferrari នោះត្រូវបានគេបានបញ្ជាក់ថា គេពុំស្តិតនៅក្នុងស្ថានភាពស្រវឹងអ្វីនោះទេ។

បើតាមប្រភពព័ត៌មាន បានអោយដឹងថា រថយន្ថ Ferrari មួយគ្រឿងនោះ មិនគោរពភ្លើងសញ្ញាចរាចរណ៏ទេ ដោយគេបានបើកបន្តទៅមុខនៅពេលដែលភ្លើងពណ៌ក្រហម រូចក៏បានស្ទុះទៅបុករថយន្ត Taxi និងម៉ូតូមួយគ្រឿងផ្សេងទៀតយ៉ាងពេញទំហឹង។ ក្រោយពីកើតមានឡើងនូវឧបទេ្ទវហេតុដ៏រន្ធត់មួយនេះ ក៏បានធ្វើអោយមនុស្ប 3 នាក់ ស្លាប់បាត់បង់ជីវិត ក្នុងនោះរួមមាន ៖ អ្នកវិនិយោគផ្នែកហិរញ្ញាវត្ថុម្នាក់ អ្នកបើកបរ Taxi ភេទប្រុសម្នាក់ដែលមានវ័យ ៥២ ឆ្នាំ និង អ្នករួមដំណើរជិះលើរថយន្ត Taxi នោះម្នាក់ផ្សេងទៀត ដែលមានវ័យ ៤៩ ឆ្នាំ រីឯអ្នកបើករថយន្ត Ferrari ដែលជាអ្នកបង្កហេតុរូបនោះមិនស្លាប់បាត់បង់ជីវិតនោះទេ គ្រាន់តែរបួសធ្ងន់តែប៉ុណ្ណោះ។


លើសពីនេះទៅទៀត បើតាមប្រភពសារព័ត៌មាន ដែលបានមកទីភ្នាក់ងារប៉ូលីសបានអោយដឹងថាអ្នកដែលបានបើករថយន្តបង្កហេតុនោះ កំពុងតែសម្រាកព្យាបាលជម្ងឺនៅក្នុងមន្ទីរពេទ្យនៅឡើយតែប្រសិនបើ កាលណា គេបានជាសះស្បើយពីជម្ងឺនោះ គេនឹងត្រូវបានយកទៅកាត់ទោសទៅតាមផ្លូវច្បាប់របស់ប្រទេសនេះ ពោលគឺអាចជាប់ពន្ធនាគារអស់មួយជីវិតក៏ថាបាន។

ក្រោយពីមានការស៊ីបអង្កេត ទាក់ទិននិងឧបទ្ទេវហេតុមួយនេះបានអោយដឹងថា អ្នកដែលបានបើករថយន្តបង្កហេតុនោះមិនស្ថិតនៅក្នុងស្ថានភាពស្រវឹងនោះទេ គឺបណ្តាលពីខុសបច្ចេកទេសក្នុងការបើកបរ និងបើកក្នុងល្បឿនហួសកំណត់៕
ដោយ ៖ រិទ្ធីប្រភព ៖ asiaone