ដើម្បីចូលរួមរំឭកខួបអនុស្សាវរិយ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម និងកម្ពូជា (២៤មិថុនា ឆ្នាំ ១៩៦៧ -២៤មិថុនា ឆ្នាំ ២០១២) វៀតណាមបានបង្កើតព្រឹតិការណ៍សំខាន់ៗជាច្រើន ក្នុងនោះមានការជួបជុំអ្នកគាំទ្រសិស្សកម្ពុជារៀននៅវៀតណាម និងព្រឹតិការណ៍ពិព័រណ៍វៀតណាម កម្ពុជាផងដែរ។

/

លោក Vo Nguyen Giap ពិភាក្សាជាមួយព្រះបាទនរោត្ដម សីហនុ នៅហាណូយកាលពីឆ្នាំ ១៩៧២

ប្រទេសវៀតណាមបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះមិត្តភាពរវាងប្រទេសកម្ពុជានិងវៀតណាម។ កាលពីថ្ងៃទី ១៥ មិថុនា កន្លងទៅ នៅឯសារមន្ទីរប្រវត្តិសាស្ដ្រយោធាវៀតណាម ពិព័រណ៍មួយដែលមានឈ្មោះថា វៀតណាម កម្ពុជា សម្ព័ន្ធមិត្តប្រយុទ្ធ សហការណ៍គ្រប់វិស័យ ត្រូវបានសម្ពោធជាផ្លូវការដើម្បីអប់អរខួបអនុស្សាវរិយ ៤៥ឆ្នាំ (២៤មិថុនា ឆ្នាំ ១៩៦៧ -២៤មិថុនា ឆ្នាំ ២០១២) ទិវានៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

ពិព័រណ៍ វៀតណាម កម្ពុជា សម្ព័ន្ធមិត្តប្រយុទ្ធ សហការណ៍គ្រប់វិស័យ ​បានដាក់តាំងបង្ហាញរូបថតជាង ៣០០សន្លឹក ឯកសារ និងវត្ថុសំខាន់ៗ ដែលបង្ហាញពីទំនាក់ទំនងមិត្តភាពយូរអង្វែង ការរួមដៃគ្នាប្រយុទ្ធ និងសហប្រតិបត្តិការណ៍រវាងប្រទេសទាំងពីរ។

ក្រៅពីពិព័រណ៍ខាងលើ កាលពីថ្ងៃទី ២០មិថុនា នៅក្រុងហាណូយ សមាគមមិត្តភាព កម្ពុជា វៀតណាមក៏បានជួបជុំគ្នា និងប្រារព្ធពិធីសំខាន់ៗផងដែរ ដើម្បីរំឭកខួប ៤៥ឆ្នាំ នៃទិវាបង្កើតទំនាក់ទំនងការទូតរបស់កម្ពុជា និងវៀតណាម (២៤មិថុនា ឆ្នាំ ១៩៦៧ -២៤មិថុនា ឆ្នាំ ២០១២) ។

ក្នុងសកម្មភាពនៃការរំឭកខួបអនុស្សាវរីយ៍នេះ គេឃើញមានការចូលរួមយ៉ាងច្រើនពីសំណាក់អ្នកជួយឧបត្ថម្ភដល់សិស្សកម្ពុជាដែលកំពុងសិក្សានៅវៀតណាម ជាពិសេស នៅក្រុងហាណូយ។

ក្នុងព្រឹតិការណ៍នោះ គេក៏បានរៀបចំការសំដែង និងបង្ហាញកំណាព្យ បទនិពន្ធ និងចម្រៀងជាច្រើនដែលនិយាយអំពីទំនាក់ទំនងមិត្តភាពយូរអង្វែង របស់កម្ពុជា និងវៀតណាម៕

 

/

ប្រជាជនកម្ពុជា ជូនដំណើរកងទ័ពវៀតណាមវិលទៅកាន់ប្រទេស កាលពីឆ្នាំ ១៩៨៨

/

កិច្ចប្រជុំកំពូល វៀតណាម កម្ពុជា ឡាវ កាលពីឆ្នាំ ១៩៥១ នៅវៀតណាមខាងជើង

/

ទង់ជាតិកម្ពុជា ក្នុងសារមន្ទីរប្រវត្តិសាស្ដ្រយោធាវៀតណាម

/

ទាហានវៀតណាម និងអ្នកម្ដាយកម្ពុជា

/

សិក្ខាកាមផ្នែកពេទ្យយោធាខ្មែរនៅមន្ទីរពេទ្យយោធាវៀតណាម ចូលរួមទស្សនាពិព័រណ៍

/

សិក្ខាកាមផ្នែកពេទ្យយោធាខ្មែរកំពុងថតរូប

ដោយ ៖ សូរីយ៉ាប្រភព ៖ XL/VNN