នារីម្នាក់ត្រូវបានគេចាប់ខ្លួនដោយសារតែបានសម្លាប់ក្មួយប្រុសរបស់ខ្លួនដោយកាត់ក្បាលដើម្បីបូជាក្លាយជាមេគ្រូធ្មប់នៅប្រទេសនេប៉ាល់។ នារីអាយុ ២៥ ឆ្នាំម្នាក់នេះឈ្មោះ Mahadevi Yadavដែលជាសិស្សរៀនវិជ្ជាធ្មប់ម្នាក់ប្រាប់ថាវិជ្ជាដែលនាងកំពុងរៀននឹងក្លាយជាកំពូលធ្មប់នោះអាចនិងទទួលបានជោកជ័យលុះត្រាណាតែហ៊ានសម្លាប់ កូនប្រុសរបស់ខ្លួន ឬកូនក្មួយ។/ប៉ូលីសបានចាប់ខ្លួននារីម្នាក់នេះនៅក្នុងផ្ទះមួយនៅទីប្រជុំជន Samapur ភាគខាងត្បូងរដ្ឋធានីនៅប្រទេសណេប៉ាល់។ នារីម្នាក់នេះបានធ្វើពិធីបូជាក្បាលក្មេងប្រុសដែលជាក្មួយរបស់នាងឈ្មោះ Nitesh Kumar Yadav អាយុ ៣ ឆ្នាំកាលពីពាក់កណ្ដាលយប់ថ្ងៃសៅរ៍ដែលបានកោះហៅអន្ទងរករាល់ព្រលឹងដែលនាងជឿថាកំពុងតាមថែនាងអោយបានក្លាយជា មាតានៃគ្រូធ្មប់។ បើតាមរយៈ New York Daily បានអោយដឹងផងដែរថា នារីម្នាក់នេះបានធ្វើពិធីបូជាក្បាលក្មេងនេះទៅតាមរបៀបណែនាំដែលនាងកំពុងតែរៀនធ្វើជាគ្រូធ្មប់ ហើយក្នុងនោះមានចែងថានឹងអាចក្លាយជាគ្រូធ្មប់ខ្លាំងបំផុតដោយការលះបង់បូជាក្បាលក្មេងប្រុសដែលជាកូន ឬកូនក្មួយរបស់ខ្លួន។/

នារីដែលសម្លាប់ក្មេងដើម្បីចង់ក្លាយជាមេធ្មប់

នារីមា្នក់នេះបានសារភាពផងដែរថានាងបានរៀនវិជ្ជាអាបធ្មប់ពីឈ្មោះ Chhabilal Yadav ដែលគេបានប្រាប់នាងថានាង អាចរៀនក្លាយជាគ្រូធ្មប់ពូកែជាងគេក្រោយពេលដែលនាងបានធ្វើការបូជាក្មួយប្រុសរបស់នាងដោយសម្លាប់និងកាត់ក្បាល។នាង Yadav បានបោះក្បាលក្មួយរបស់នាងចូលទៅក្នុងទន្លេហើយកប់ខ្លួនរបស់ក្មួយប្រុសនាងនៅក្រោមបន្ទប់ Pooja (ភាសារបស់នេប៉ាល់ សំដៅលើបន្ទប់របស់គ្រូធ្មប់) ។ នាងបានប្រាប់ទៀតដែរថានាងក៏មានគំរោងក្នុងការសម្លាប់កូនប្រុសច្បងរបស់នាងផងដែរគឺធ្វើតាមគ្រូដែលបង្រៀនបានប្រាប់។ រឿងនេះវាបានក្លាយជារឿងរន្ធត់មួយក្រោយពេលដែលពត៌មាននេះបានលេចឮចេញមកក្រៅ។

ដោយ៖ វឌ្ឍនាប្រភពពី៖ dailymail