
ភ្នំEverest គឺជាទីតាំងបោះជំរុំ ប្រពៃណីមួយដែលអ្នកឡើងភ្នំតែតែងប្រើ ធ្វើជាកន្លែងសំរាក មុន និង ក្រោយពេលឡើងភ្នំEverest តែបច្ចុប្បន្ននេះវាជាកន្លែងមួយដ៏ពេញនិយមសំរាប់អ្នកទេសចរណ៍ឡើងភ្នំ និង ដើរកំសាន្តដ៏ល្បី។ ក្រុមអ្នកទេសចរណ៍និងក្រុមហ៊ុនទេសចរណ៍ជាច្រើន បានមកលេងកំសាន្តរយៈពេលច្រើនថ្ងៃ (ជាធម្មតាពី១៤ថ្ងៃ ដល់ ១៨ថ្ងៃ) ទៅកំសាន្តនៅទីតាំងបោះជំរុំ ភ្នំEverest ខាងត្បូង មានចំងាយ៥,៣៦០មែត្រ នៅក្នុងប្រទេសNepal និងនៅទីតាំងបោះជំរុំភ្នំEverest ខាងជើង មានចំងាយ៥,២០៨មែត្រ នៅក្នុងប្រទេសTibet។ ទីតាំងបោះជំរុំនៅខាងជើង គឺទាមទារឲ្យមានការអនុញ្ញាតពីរដ្ឋាភិបាលចិន ដើម្បីទៅកំសាន្តនៅប្រទេសTibet បាន ដូច្នេះហើយ ទីតាំងបោះជំរុំនៅខាងត្បូងគឺមានការពេញនិយមជាងនូវការដើរកំសាន្តឡើងភ្នំ។ ទីតាំងទាំងពីរ គឺមានលក្ខណៈល្អដូចគ្នា និង អាចដើរកំសាន្តឡើងភ្នំបានរយៈពេល៦ម៉ោងក្នុងថ្ងៃ ដើរជាក្រុមតូចៗ មិនចាំបាច់មានអ្នកនាំផ្លូវទេ។ ជាពិសេស ការឡើងភ្នំចាំបាច់ត្រូវយកទៅជាមួយនូវអាហារ ទឹក និង សំភារៈចាំបាច់មួយចំនួនទៀត។ ពេលវេលាដ៏ល្អសំរាប់ដំណើរកំសាន្ត គឺនៅដើមខែមិនា ដល់ពាក់កណ្តាលខែមិនា ឬពីដើមខែកញ្ញា ដល់ពាក់កណ្តាលខែវិច្ឆការ។










ដោយៈ វណ្ណៈប្រភពៈ beautifulplacestovisit