ស្រ្ដីម្នាក់រស់នៅក្នុងប្រទេសអាហ្សង់ទីន បានសម្រេចចិត្តយកកូនស្រីប្រពន្ធមុនរបស់ប្ដី មកធ្វើជាប្រពន្ធ បន្ទាប់ពីប្ដីបានស្លាប់។

/

អត្តសញ្ញាណរបស់ស្ដ្រីទាំងពីររូបនេះ ក៏ត្រូវបានគេរក្សាការសម្ងាត់ ដើម្បីធានាដល់សិទ្ធិឯកជន

ហេតុការណ៍នេះបានកើតឡើងចំពោះស្ដ្រីវ័យ ៣៣ឆ្នាំ សុំមិនបញ្ចេញឈ្មោះ រស់នៅក្នុងក្រុង Rosario ប្រទេសអាហ្សង់ទីន។ ពេលប្ដីរបស់នាងបានស្លាប់កាលពីឆ្នាំ ២០១០ បុរសនេះបានបន្សល់ទុកកូនស្រីប្រពន្ធមុនរបស់ខ្លួន មានអាយុ ៣២ឆ្នាំ។ទំនាក់ទំនងរវាងម្ដាយចុង និងកូនស្រី មានភាពល្អប្រសើរ ដោយសារអ្នកទាំងពីរមានអាយុប្រហាក់ប្រហែលគ្នា និងមានចំណង់ចំណូលចិត្តដូចគ្នា។ ទំនាក់ទំនងនេះកាន់តែជិតស្និទ្ធ បន្ទាប់ពីបុរសជាប្ដី និងជាឪពុក បានបាត់បង់ជីវិត។អ្វីដែលគួរនិយាយ គឺថា ទំនាក់ទំនងនេះមិនមែនត្រឹមតែជាទំនាក់ទំនងរវាងម្ដាយចុង និងកូនស្រីនោះទេ ព្រោះវាបានក្លាយទៅជារឿងស្នេហា។ គូស្នេហ៍នេះ ថែមទាំងបានសម្រចចិត្តរៀបការជាមួយគ្នាទៀតផង។អ្នកទាំងពីរបានដាក់ពាក្យសុំរៀបការជាមួយគ្នា ប៉ុន្តែ ត្រូវបានបដិសេធ ព្រោះតែបញ្ហាផ្លូវច្បាប់ ដែលហាមមិនឱ្យមានការរៀបការរវាងកូនស្រី និងឪពុកម្ដាយ។ ប៉ុន្តែ ស្ដ្រីជាម្ដាយចុង បានដាក់ពាក្យប្ដឹងទៅតុលាការ ដោយអះអាងថា ច្បាប់បានបំពានលើសិទ្ធិមានសុភមង្គលរបស់ពួកគេ។ចុងក្រោយ ការខិតខំរបស់គូស្នេហ៍នេះ បានទទួលជោគជ័យ នៅពេលចៅក្រម Ricard Dutto យល់ព្រមអនុញ្ញាតឱ្យ “ម្ដាយ និងកូនស្រី” បានរៀបការ និងប្រកាសថាច្បាប់ដែលហាមមិនឱ្យរៀបការគឺផ្ទុយពីរដ្ឋធម្មនុញ។ បច្ចុប្បន្ន ស្ដ្រីទាំងពីរនាក់នេះ កំពុងតែមានគម្រោងរៀបការជាមួយគ្នានៅចុងឆ្នាំ ២០១៦នេះ។ប៉ុន្តែ អត្តសញ្ញាណរបស់ស្ដ្រីទាំងពីររូបនេះ ក៏ត្រូវបានគេរក្សាការសម្ងាត់ ដើម្បីធានាដល់សិទ្ធិឯកជន៕

ប្រែសម្រួល ៖តារាប្រភព ៖ WWWN