ព័ត៌មានអន្តរជាតិ  ៖   ធ្លាប់តែលឺចោរលួរ ឆក់ តាមទីសាធារណៈ ក៏ដូចជា តាមផ្សារទំនើបដោយឡែក នាពេលនេះ បើយោងតាមប្រភពសារព័ត៌មានបរទេស  straitstimes  បានគូសបញ្ជាក់អោយដឹងថាលោក Li Xiangyang ត្រូវបានចាប់ឃាត់ខ្លួន ក៏ដូចជាផ្តន្ទាទោសអោយជាប់ពន្ធនាគារដល់ទៅ ៩ ខែ ពីបទលួចកាបូប Laptop អ្នកធ្វើដំណើរដូចគ្នានោះ។

គួរបញ្ជាក់ផងដែរថា លោក Li Xiangyang ​ គឺជាអ្នកជំនួយប្រុសជនជាតិចិន ដែលមានវ័យ៤៤ ឆ្នាំ។ លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា  ខណៈពេលដែលមានការតាមដានស៊ើបអង្កេត រហូតឈានដល់ការចាប់ឃាត់ខ្លួនជនជាប់ចោទហើយនោះ លោក  Xian-gyang ក៏បាននិយាយសារភាពថា    គាត់ពិតជាបានធ្វើសកម្មភាពលួចនោះមែន  ពីជនរងគ្រោះម្នាក់ឈ្មោះ លោក Peh Boon Chong ។

width=440

ករណីលួចខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី  ៥ កក្កដាកន្លងទៅ ដោយឡែកទើបតែមកដល់ថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះ   ទើបតុលាការសម្រេចកាត់ទោសលោក  អោយជាប់ពន្ធនាគារដល់ទៅ ៩ ខែ។ គួររំឭកផងដែរថា ករណីលួចនេះ បានកើតឡើងនៅពេលដែល មានការធ្វើដំណើរ តាមជើងយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍  Tigerair ពី ខេត្ត Gu-angzhou ប្រទេសចិន ទៅប្រទេសសឹង្ហបុរី៕

ដោយ ៖ ពិសីប្រភព ៖ straitstimes