លោក​ Lee​ Kun​-hee​ គឺជា​ប្រធាន​ក្រុមហ៊ុន​ពហុ​ផលិតផល​ Samsung​ Group​ ដែល​មាន​កិ​ត្ដិ​នាម​ល្បីល្បាញ​ចំពោះ​ស្នាដៃ​ផលិត​ឧបករណ៍​អេឡិចត្រូនិក​សម្រាប់​អ្នកប្រើ​ប្រាស់​របស់​ខ្លួន​ ។ នៅ​ខែឧសភា​ ឆ្នាំ​ ២០១៤​ លោក​បាន​កើត​អាការៈ​ស្ទះ​សរសៃឈាម​បេះដូង​ និង​កំពុងតែ​ទទួលការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ។ មកទល់​នឹង​ពេលនេះ​ ពុំ​ទាន់​មាន​ព័ត៌មាន​ជាក់លាក់​ណាមួយ​ បង្ហើប​ឱ្យ​ដឹងពី​អាការៈ​ជំងឺ​របស់​លោក​នោះ​ទេ​ ។

/

ក្រុមហ៊ុន​ Samsung​ Group​ ចុះ​ដៃ​បង្កើត​ផលិតផល​គ្រប់បែបយ៉ាង​រាប់​តាំងពី​ នាឡិកាដៃ​កាតាប​ សួ​នក​ម្សាន្ដ​ ក្រុមហ៊ុន​ធានារ៉ាប់រង​ រហូតដល់​សម្ភារៈ​ប្រើប្រាស់​ទាន់សម័យ​ សេវាកម្ម​បច្ចេកវិទ្យា​ ទូរសព្ទ​ស្មា​តហ្វូ​ន និង​ទូរទស្សន៍​ ។ លោក​ Lee​ គឺជា​កូនប្រុស​ទី៣​ របស់​ស្ថាបនិក​ក្រុមហ៊ុន​ Samsung​ Group​ គឺ​លោក​ Lee​ Byung​-Chull​ ដែល​ជា​កូនប្រុស​របស់​ម្ចាស់ដី​ដ៏​ស្ដុកស្ដម្ភ​ម្នាក់​ ដែល​ផ្ដើម​បើក​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ប្រកបដោយ​គុណធម៌​មួយ​កាលពី​ជិត​ ៨០​ ឆ្នាំ​កន្លងទៅ​ ។

/

ទ្រព្យសម្បត្ដិ​ដ៏​ច្រើន​របស់​លោក​ក៏​រួមបញ្ចូល​ទាំង​ទ្រព្យរបស់​ភរិយា​លោក​គឺ​អ្នកស្រី​ Hong​ Ra​-hee​ ផង​ដែរ​ ដែល​ជា​កូនស្រី​របស់​មហាសេដ្ឋី​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ដែល​ជា​ម្ចាស់​កាសែត​ដ៏​ធំ​បំផុត​មួយ​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ ។ បច្ចុប្បន្ន​ លោក​ Lee​ Kun​-hee​ មានទ្រព្យ​សម្បត្ដិ​ ១៥​. ៣ ពាន់​លាន​ដុល្លារ​អាមេរិក​ ដែល​ចំនួន​ទ្រព្យសម្បត្ដិ​នេះ​ ធ្វើ​ឱ្យ​លោក​ក្លាយជា​មហាសេដ្ឋី​ទី១​ របស់​កូរ៉េ​ប្រចាំឆ្នាំ​ ២០១៩​ ៕

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Forbes