ពិធីករ និងជាតារាសម្តែងដ៏ល្បីលោក ប៉ែន ចំរ៉ុងបច្ចុប្បន្ននេះ គេសង្កេតឃើញថា លោកកាន់តែមានភាពផ្អែមល្ហែមជា មួយនឹងគូអានាគតរបស់លោក។

ជាក់ស្តែងថ្មីៗនេះ អនាគតភរិយារបស់តារាប្រុសរូបនេះ បានបង្ហាញនូវរូបភាព ជាមួយនឹងការតុបតែងខ្លួនយ៉ាងស្រស់សោភាក្នុងឈុតកូនក្រមុំ ដែលត្រូវគេបានដឹងថា ជាការតុបតែងខ្លួន ដើម្បីថត Pre Wedding ជាមួយលោក ប៉ែន ចំរ៉ុង ក្នុងការត្រៀមចូលរោងការខាងមុខនេះ។

យ៉ាងណាមិញ ទោះបីជារូបភាពតុបតែងខ្លួន ពេលថត Pre wedding នេះត្រូវបានបញ្ចេញខ្លះៗយ៉ាងណាក្តី តែនៅតែមិនទាន់លេចធ្លាយនូវថ្ងៃពិតប្រាកដនៃការចូលរោងការរបស់តារាប្រុសរូបនេះ និងអនាគតភរិយាដែរ៕






អត្ថបទ៖ ចំរើន