ព័ត៌មានអន្តរជាតិ    ៖  យោងតាមសេចក្តីរាយការណ៍ព័ត៌មាន ដែលបានចេញផ្សាយដោយគេហទំព័របរទេស កាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា ក្រុមហ៊ុនផលិតស្រាក្រហមថ្លៃ ត្រូវបានរកអោយឃើញថា បានលួចចាក់បំពេញនូវស្រាតម្លៃថោក (cheap alcohol) ចូលទៅក្នុងដបស្រារបស់ខ្លួន។

បន្ទាប់ពីបានបើកយុទ្ធនាការស៊ើបអង្កេត ​ អស់រយៈកាលប្រមាណជាង ១៨ ខែ ក្រុមមន្រ្តីប៉ូលីសបានបញ្ជាក់អោយដឹងថា ឈ្មួញ Laboure-Roi (  Laboure-Roi  traders )  បានផលិតស្រា NuitsSaint George  ដោយបានលួចលាយជាមួយស្រាក្រហមផ្សេងទៀត    ដែលមានតម្លៃថោកមានលក់នៅលើទីផ្សារ។

width=481

គួរបញ្ជាក់ផងដែរថា ប្រភេទស្រាក្រហម Nuits Saint George ត្រូវបានលក់ដាច់ដល់ទៅ២ លានដបឯណោះ ក្នុងអំឡុងឆ្នាំ ២០០៥ ដល់ ២០០៩ ខណៈពេលដែលអតិថិជនមានជំនឿទុកចិត្តទៅលើក្រុមហ៊ុនផលិតស្រាក្រហមដ៏ធំលំដាប់ទី ៣  របស់ពិភពលោក Laboure-Roi ក្នុងការនាំយកនូវវត្ថុធាតុដើមមកពី Chateau ក្នុងការផលិត។

ទន្ទឹមនឹងនោះ ក៏មានការចាប់ឃាត់ខ្លួន នាយកប្រតិបត្តិក្រុមហ៊ុនផលិតស្រាក្រហម Laboure-Roiគឺលោក Armando វ័យ ៨២ ឆ្នាំ និង Louis Cottin វ័យ ៨៣ ឆ្នាំ តែក្រោយមកក៏មានការដោះលែងទៅវិញ ស្របពេលដែលអាជ្ញាធរមានសមត្តកិច្ច  បានរឹបអូសដបស្រាទាំងនោះ និងតម្រូវអោយបង់ពន្ធជាការពិន័យថែមទៀតផង៕

ដោយ ៖ រិទ្ធីប្រភព ៖ newstoday