យល់ដឹង៖ ប្រទេសម៉ុងហ្គោលី ជាប្រទេសមួយដែលស្ថិតនៅតំបន់អាស៊ីកណ្ដាល ពោលគឺប្រទេសនេះមានព្រំប្រទល់​​ ខាងជើងជាប់នឹងរូស្សី ខាងត្រូង កើត លិច​គឺជាប់នឹងចិនតែម្ដង។ថ្វីត្បិតប្រទេសនេះ មិនសូវមានភាពល្បីល្បាញ ឬលិចធ្លោក្នុងពិភពលោកក៏ដោយ តែការរស់នៅ របស់ប្រជាពរដ្ឋក្នុងប្រទេសនេះ នៅមានការប្រកាន់ខ្ជាប់នូវ ទំនៀមទំលាប់ ប្រពៃណី វប្បធម៌ អរិយធម៌ ដែលមានតាំងពីបុរាណកាល បានល្អណាស់ណាដែរ។Naadam ជាបុណ្យប្រពៃណីដ៏ធំមួយ​ ដែលមានប្រជាប្រិយភាពបំផុតនៅក្នុងប្រទេសនេះ។ បុណ្យនេះគឺត្រួវបានគេប្រារព្ធឡើងនៅថ្ងៃទី ១១ ខែកក្កដា ជារៀងរាល់ឆ្នាំ។ នៅក្នុងថ្ងៃបុណ្យនេះផងដែរ គេឃើញមានវត្តមានមនុស្សរាប់លាននាក់ បានមកជួបជុំគ្នានៅចំកណ្ដាលទីក្រុងUlan Bator តែម្ដង។width=455

គួររំលឹកផងដែរថា ក្នុងបុណ្យប្រពៃណីជាតិដ៏ធំនេះ ប្រជាពរដ្ឋក្នុងប្រទេសនេះ តែងតែបង្កើតល្បែងកីឡាដែលអាចអោយប្រជាជន មានភាពសប្បាយៗ ក៏ដូចជាការរឹតចំនងសាមគ្គីគ្នាដ៏ស្អិតល្មួតផងដែរ។ ល្បែងទាំងនោះមានដូចជា ការប្រណាំងសេះ និងជាពិសេស គឹកីឡាបោកចំបាប់តែម្ដង។width=455ក្នុងការប្រកូតគេឃើញមានបុរសមាឌធំៗជាច្រើន នាំគ្នាដើរចូលក្នុងទីលានប្រកួត។ អ្នកខ្លះល្លៀកពាក់ខោអាវកីឡា អ្នកខ្លះទៀតក៏ដើរចូលដោខ្លួនទទេ។ ពួកគេត្រួវចាំដៃគូរជាក្រុមៗហើយនាំគ្នាសាកកម្លាំងគ្នាយ៉ាងពេញទំហឹង គឺធ្វើក្នុងរយះពេលដ៏វែងដែលគេអាចធ្វើទៅបាន។width=455ចំពោះក្រុមដែលឈ្នះ គឺគេទទូលបានការលើកទឹកចិត្ដពីបណ្ដាទស្សនិកជនជាច្រើន មិនតែប៉ុណ្ណោះ គេក៏ទទួលបានប្រាក់រង្វាន់ឧបត្ថម្ភពីសំណាក់រដ្ឋាភិបាលទៀតផង។ បុណ្យ Naadamនៅប្រទេសម៉ុងហ្គោលី គឺស្រដៀងទៅនឹងបុណ្យអុំទូកប្រពៃណីជាតិខ្មែររបស់យើង។

 

ដោយ៖ សារិនប្រភព៖ chinadaily