អាមេរិក៖ តាមការអោយដឹងពីគេទស្សានាដ្ដីរថយន្ដ ប្រចាំក្នុងរដ្ឋ Los Angeles ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា រថយន្ដរាងតូចច្រឡឹងគឺ Volkswagen Beetle ឆ្នាំ ២០១៣ ពេលនេះ ហាក់បីដូចជាមានការចាប់អារម្មណ៍ច្រើន ពីសំណាក់អតិថិជន ជាពិសេស គឺយុវវ័យតែម្ដង។

width=457

ការទាក់ទាញនៃរថយន្ដមួយនេះ​ គឺដោយសារតែ រថយន្ដនេះមានរាងហាប់ល្អ មានគ្រប់ពណ៌ ម៉្យាងទៀត វាត្រូវបានបើកដំបូលពីលើ ដែលមើលទៅ គួរអោយទាក់ទាញយ៉ាងខ្លាំង។ អ្វីដែលអស្ចារ្យនោះ គឺយុវជន យុវនារីទាំងអស់ អាចជិះរថយន្ដនេះ ជាក្រុមៗ សម្រាប់ដើរកំសាន្ដ ក្នុងទីក្រុង ឬជាពិសេស សម្រាប់ដំណើរកម្សាន្ដចុងសប្ដាហ៍តែម្ដង។

width=457

width=457

ក្រុមហ៊ុនរថយន្ដបាននិយាយថា ក្នុងដើមឆ្នាំ ២០១៣នេះ រថយន្ដ Volkswagen Beetle នេះបានកែច្នៃដល់ទៅ ៦៥០ម៉ូដែលឯណ្ណោះ ដូច្នេះ វាហាក់បីដូចជា បានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រកួតប្រជែង ជាមួយនឹងរថយន្ដល្បីៗលើពិភពលោក។ តម្លៃរថយន្ដគឺ $24,895 ដល់ $26,195 ៕

ដោយ៖ វត្ដីប្រភព៖ carmagezine