ខែតុលាជិតចប់ផុតហួសទៅហើយ ចំណែកខែវិច្ឆិកា ក៏ចាប់ផ្តើមឈានជើងចូលមកបន្តិចម្តងៗដែលត្រូវជាខែមួយ ដ៏ពិសេសរបស់ពិភព Kpop ។ ហេតុអ្វីបានជាពិសេស? ព្រោះចាប់ពី ខែវិច្ឆិកាទៅ កម្មវិធីមហោស្រពតន្ត្រីធំៗជាច្រើនរបស់ KPOP នឹងចាប់ផ្តើមផុសឡើង ហើយក្នុងនោះយើងមិនអាចមើលរំលោង Mnet Asian Music Awards (MAMA) បានឡើយព្រោះកម្មវិធីនេះជាកម្មវិធីដ៏ធំមួយរបស់ KPOP ដែលទស្សនិកជនទូទាំងពិភពលោក តែងតែរង់ចាំមើល ។
ជារៀងរាល់ឆ្នាំ មហោស្រពតន្ត្រី MAMA តែងតែធ្វើឡើងនៅក្នុងកំឡុងខែ វិឆ្ឆិកា ហើយឆ្នាំនេះMAMA នឹងប្រារព្ធឡើងនៅឯហុងកុង ថ្ងៃទី ២២ ខែវិច្ឆិកា ខាងមុខនេះហើយ ។ ដើម្បីធ្វើការជូនពានរង្វាន់ទៅកាន់ ក្រុមចំរៀងឬតារាចំរៀងណាមួយ គឺត្រូវពឹងផ្អែកលើ ទិន្នន័យនៃការលក់បទឬអាល់ប៊ុមចំរៀងរបស់តារានោះ ។ ហើយអ្វីដែលពិសេសនោះ យើងជាទស្សនិកជនក៏អាចចូលរួមគាំទ្រ តារាៗដែលយើងចូលចិត្តផងដែរ ដោយការបោះឆ្នោតតាមប្រព័ន្ធអ៊ីនធើណេត នៅលើគេហទំព័រ Mnet ។ឆ្នាំនេះ តារា និងក្រុមចំរៀងដែលត្រូវបានចាត់ចូលជាបេក្ខភាពទទួលរង្វាន់ គឺពិតជាពិបាក ក្នុងការទស្សទាយណាស់ថា តារាមួយណាឬក្រុមមួយណា ដែលអាចឈ្នះបានពានរង្វាន់ ។ ខាងក្រោមនេះ គឺជាបណ្តា តារានិងក្រុមចំរៀងដែលមានឈ្មោះជាបេក្ខភាព ៕

ប្រែសម្រួល ៖ លីលីប្រភព ៖ k14