គង្គា(Ganges) គឺជាទន្លេទេពនៅក្នុងជំនឿរបស់ជនជាតិឥណ្ឌា តំបន់នេះបានក្លាយជាទីកន្លែងស័ក្ដិសិទ្ធិមួយដែលបានបង្កើតវប្បធម៌បុរាណបំផុតរបស់មនុស្សជាតិ។

បច្ចុប្បន្ន នៅតាមដងទន្លេនេះគេឃើញមានហេត្ថារចនាសម្ព័ន្ធជាច្រើនត្រូវបានសាងសង់ឡើងដើម្បីប្រើប្រាស់ក្នុងគោលដៅផ្នែកជំនឿសាសនា។ នៅមាត់ទន្លេនេះ ក៏ជាកន្លែងបូជាសព ហើយទន្លេគង្គាគឺជាទីឋានដែលប្រើប្រាស់សម្រាប់បោះចោលធាតុដែលបានបូជារួចផងដែរ។

ជារៀងរាល់ថ្ងៃ មានសាកសពប្រមាណជា ២០០ ត្រូវបានហែរនាំមកកាន់ឆ្នេរថ្មនៃទន្លេគង្គានេះដើម្បីបូជា ធ្វើអោយមានទិដ្ឋភាពមិនល្អសម្រាប់អ្នកខ្លាចខ្មោច ប៉ុន្ដែវាក៏បានទាក់ទាញភ្ញៀវទេសចរណ៍ដែលចូលចិត្តស្វែងយល់ពីអ្វីថ្មីៗបានច្រើនមកទស្សនា៕

/

/

/

/

ដោយ ៖ សូរីយ៉ាប្រភព ៖ GD