បារាំង៖ បើតាមការអោយដឹង ពីគេហទំព័រ Yahoomail ដែលបានចេញផ្សាយ នាពេលថ្មីៗនេះថា ឧស្សាហកម្មផលិតរថយន្តខ្នាតធំ នៃប្រទេសបានរាំង បានផលិត និងកែច្នៃនូវម៉ូតរថយន្ដ ដ៏ថ្មីស្រឡាងមួយទៀត ដែលមានឈ្មោះថា Jaguar F- Type 2012។

គួររំឮកផងដែរថា រថយន្តដែលជាសមិទ្ធផលស្នាដៃថ្មីពីក្រុមហ៊ុននាំមុខ នៃវិស័យរថយន្ដ របស់ប្រទេសបារាំងមួយនេះ ត្រូវបានដាក់ឈ្មោះអោយថា Jaguar F- Type 2012 ស្របពេលដែលវាទទួលបាននូវការចាប់អារម្មណ៍ យ៉ាងសម្បើមក្នុងអំឡុងកម្មវិធី តាំងបង្ហាញរថយន្ត Paris Moror Show នៅទីក្រុងប៉ារីស កាលពីពេលថ្មីៗនេះ។

តាមការអះអាងអោយរបស់ក្រុមហ៊ុន បានអោយដឹងថា ការដាក់តាំង ក៏ដូចជាការបង្ហាញនូវសមិទ្ធផលស្នាដៃថ្មីមួយនេះ គឺអាចផ្ដល់អត្ថប្រយោជន៍ខ្ពស់ ដល់អ្នកប្រើប្រាស់ នូវការស្វែងយល់កាន់តែច្បាស់ អំពីរថយន្ដមួយនេះ ពោលគឺអាចដឹង មុនពេលដែលពួកគេ ទិញវាយកទៅប្រើប្រាស់។
ដោយ៖ រក្សាប្រភព៖ yahoo