តាំងតែពីចេញបទ Roar មក Katy Perry ឡើងយីអ៊ុនស្រឺតៗ ដោយមានអ្នកគាំទ្រ ជាច្រើននិង ទទួលបានភាពជោគជ័យពី ការសំដែង Tour របស់នាងផងដែរ ។ នាងក៏បានចេញបទថ្មីៗជាបន្ត បន្ទាប់ដែលវា កាន់តែបន្ថែម ប្រជាប្រិយភាព របស់នាង ។

/កាលពីម្សិលមិញ Katy Perry បានចេញបទថ្មីមួយ ដែលមានចំណងជើងថា This Is How We Do ដែលដកចេញពីអាលប៊ុម PRISM របស់នាង ។ បទនេះយើងឃើញ Katy Perry ប្រែខ្លួន ទៅជាតួអង្គផ្សេងៗគ្នា ពីមួយកន្លែងទៅមួយកន្លែង ដែលបទនេះ ជាបទបែបកំប្លែង ។ អ្វីដែល អស្ចារ្យនោះគឺ មិនទាន់បាន ២៤ ម៉ោងស្រួលបួលផង នាងទទួលបាន ទស្សនិកជនចូលទស្សនា នៅលើ Youtube ច្រើនជាង ១ លានបាត់ទៅហើយ ។ ទស្សនាវីដេអូបទ This Is How We Do នៅខាងក្រោមនេះ ៕

 

 ប្រែសម្រួល ៖ លីលីប្រភព ៖ youtube