នៅក្នុងកិច្ចសំភាសន៏ Rolling Stoneនាង Taylor Swift បាននិយាយអំពី អតីតមិត្តភក្តិរបស់នាង (Katy Perry) ដោយមិនបញ្ចេញឈ្មោះ។ មានការអះអាងថ្មីមួយបានបញ្ជាក់ថា រឹសគល់នៃជំលោះ ពួកគេទាំងពីរ ចេញមកពីការដណ្តើមយកអ្នករាំបំរុង ប៉ុន្តែយ៉ាងហោចណាស់ រឿងនេះមិនមាន ពាក់ព័ន្ធនឹង អតីតសង្សារ របស់Taylor Swift គឺលោក John Mayer ទេ។// / បើតាមគេហទំព័រ TMZ ឲដឹងថា៖ ជំលោះនេះ បានចាប់ផ្តើមឡើង នៅពេលដែលអ្នករាំបំរុង របស់Taylor Swift ចំនួន៣នាក់ ដែលនាងបាន ចាត់ទុកដូចជាគ្រួសារតែមួយ បានបោះបង់ចោល តន្រ្តីទេសចរណ៏ របស់នាង ហើយបែរជាទៅរក Katy Perry វិញ។ នៅក្នុង កិច្ចសំភាសន៏ Rolling Stone នាង Taylor Swift បានបង្ហើបថា៖ ជំលោះនេះ ទាក់ទងនឹង អាជីពរបស់នាង។ Katy Perry ព្យាយាម បំផ្លាញការងារតន្រ្តីទេសចរណ៏ ហើយក៏បានអូសទាញ មនុស្ស ជាច្រើនពីនាងទៅ។ Taylor មិនបានបញ្ជាក់ច្បាស់ពីចំនួនពិតប្រាកដ នៃមនុស្សជិតស្និទ្ធ នឹងនាង ដែលសំដែងតន្រ្តីទេសចរណ៏ នោះទេ។ TMZ បានឲដឹងថា៖ អ្នករាំទាំងនោះ ពីដំបូងគឺជារបស់ Katy Perry ទេ។ ពួកគេត្រូវការការងារ ចំពេលដែលតន្រ្តីទេសចរណ៏របស់ Taylor បានចាប់ផ្តើម​ ពួកគេក៏បានយល់ព្រមធ្វើឲនាងទៅ ទោះបីជា យ៉ាងណាក៏ដោយ នៅពេលដែល Katy បានប្រកាសពីតន្រ្តីទេសចរណ៏របស់ថ្មីរបស់នាង អ្នករាំ ទាំងនោះបានដំណឹង Taylor ៣០ ថ្ងៃមុន ដើម្បីឲពួកគេអាចត្រលប់ទៅរក Katy Perry វិញ។

 

 

ប្រែសំរួលដោយ៖  ដាណាប្រភព៖  hollywoodlife