ក្រុមបាល់ទាត់ Manchester City បានយកឈ្នះក្រុម Manchester United កាលពីយប់មិញនេះក្នុងពេលធ្វើដំណើរទៅសួរសុខទុក្ខសត្រូវដ៏ធំ Manchester United នៅ Old Trafford ។ការប្រកួតក្នុងតង់ទី ១ គឺពិតជាធ្វើអោយទស្សនិកជនធុញទ្រាន់ណាស់ព្រោះក្រុមទាំងពីរមិនហ៊ានវាយលុកគ្នាទៅវិញទៅមកទេ​ គឺបានត្រឺមការពារហើយបាល់លេងតែត្រឹមពាក់កណ្តាលតារាងរបស់គ្នាទៅវិញទៅមក ។/ចូលមកដល់តង់ទី ២ សភាពការណ៍លែងធូរស្រាលនឹងគួរអោយធុញទៀតឡើយ ព្រោះក្រុមទាំងពីរបានបើឆាកវាយលុកគ្នាទៅវិញទៅមកដោយនៅនាទី ទី ៥២ កីឡាករ Milner ធ្វើបានស៊ុតបញ្ចូលទីមួយគ្រាប់អោយ Man City នាំមុខ​ ១ - ០ រហូតដល់ នាទី ៥៩ Kompany ធ្វើអោយមានកំហុសចូលទីខ្លួនឯង នាំអោយ Manutd តាមស្មើបានវិញ ១ - ១ បន្ទាប់មកនៅនាទី ទី ៧៨កីឡាករ Aguero ជាអ្នករកគ្រាប់បាល់ចុងក្រោយអោយ Man City ធ្វើអោយចប់ការប្រកួតក្រុមMan City ឈ្នះក្រុម Manutd ក្នុងលទ្ធផល ២-១ ៕

ដោយ ៖ កុសលប្រភព ៖ 24h