អន្តរជាតិ ៖ តាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស ដែលចេញផ្សាយជាភាសាខ្មែរនាពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា ភ្នំភ្លើងមួយនៅក្នុងចំណោមភ្នំភ្លើងដែលនៅមានសកម្មភាពនៅឥណ្ឌូណេស៊ី បានផ្ទុះឡើង ដោយព្រួសចេញនូវពពកដែលបង្កឡើងដោយលម្អងផេះ។
រូបភាពភ្នំភ្លើង Lokon ដែលបានផ្ទុះកាលពីឆ្នាំ២០១១
លើសពីនេះទៅទៀត របាយការណ៍ដដែល បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា សំឡេងផ្ទុះដូចរន្ទះ ត្រូវបានឮរហូតដល់ចម្ងាយប្រមាណជា ៥ គីឡូម៉ែត្រពីភ្នំភ្លើង Lokon ដែលបានផ្ទុះជាថ្មីម្ដងទៀត។
គួររំឮកផងដែរថា ទន្ទឹមនឹងការកើតមានឡើងនូវគ្រោះធម្មជាតិមួយនេះ អាជ្ញាធរបានប្រាប់ប្រជាពលរដ្ឋដែលរស់នៅជិតតំបន់នោះឲ្យនៅក្នុង ផ្ទះ ហើយអ្នកដែលមានបញ្ហាផ្លូវដកដង្ហើមត្រូវបានគេជម្លៀសយកចេញ៕
ដោយ ៖ ពិសីប្រភព ៖ radioaustralia