គេហទំព័រ Bloomberg ទើបតែធ្វើការបញ្ជាក់ឲ្យយើងបានដឹង នូវព័ត៌មានពីរ ដែលកំពុងគួរឲ្យចាប់ អារម្មណ៍ស្តីពីក្រុមហ៊ុន Samsung។ រឿងដំបូងនោះគឺ វានឹងមិនមានស្មាតហ្វូន Samsung Galaxy Note 6 ទេ ដោយ Samsung នឹងធ្វើការផ្លាស់ប្តូរឈ្មោះទៅជា Samsung Galaxy Note 7 ដើម្បីឲ្យភាព ស៊ីមីទ្រីគ្នាជាមួយនឹងម៉ូដែល Galaxy S7 ដែលបង្ហាញខ្លួនក្នុងឆ្នាំជាមួយគ្នា។ រឿងមួយទៀតនោះគឺ Samsung កំពុងតែធ្វើការអភិវឌ្ឍន៍ម៉ូដែលស្មាតហ្វូនមានអេក្រង់អាចបត់បែនបាន ហើយមិនមែនតែ មួយម៉ូដែលនោះទេ គឺមានដល់ពីរម៉ូដែលថ្មីតែម្តង ហើយបើតាមការរំពឹងទុក ស្មាតហ្វូនអេក្រង់បត់បាន ដំបូងរបស់ Samsung អាចមានមួយ ឬទាំងពីរនេះតែម្តង នឹងបង្ហាញណែននាំខ្លួននៅក្នុងខែកុម្ភៈ ឆ្នាំ ក្រោយ នៅ MWC 2017។

/

 

នៅក្នុងចំណោមស្មាតហ្វូនអេក្រង់បត់ទាំងពីរ មួយមានអេក្រង់ទំហំ ៥អ៊ីន ប៉ុន្តែវាអាចបើកពន្លារបាន អេក្រង់ទំហំ ៨អ៊ីន ក្នុងទម្រង់ជា Tablet។ ហើយមួយទៀត វាមានទម្រង់បត់ ដូចទៅនឹងប្រអប់គ្រឿង សំអាងមុខ របស់បងប្អូននារីៗ។

ស្មាតហ្វូនអេក្រង់អាចបត់បានទាំងពីរនេះ នឹងមិនស្ថិតនៅក្នុងត្រកូល S នោះទេ ហើយវានឹងបង្ហាញ ណែនាំខ្លួន នៅដើមឆ្នាំ ដូច្នេះប្រាកដណាស់ ថាពួកវាក៏នឹងមិនស្ថិតក្នុងត្រកូល Note ដែរ។ ដូចនេះ Samsung អាចនឹងធ្វើការត្រកូលផលិតផលថ្មីផ្សេងមួយទៀត សម្រាប់បណ្តាស្មាតហ្វូន ដែលមាន អេក្រង់អាចបត់បែនហើយ៕

វីដេអូ Concept របស់ Samsung កាលពីឆ្នាំ 2014

- អានអត្ថបទ៖ តោះ! ទស្សនាគំរូពង្រាងដ៏ស្រស់ស្អាត របស់ iPhone 7 និង 7 Plus ផ្អែកតាមព័ត៌មាន ចចាមអារ៉ាម បន្តិចមើល៍!

 

ប្រែសម្រួល៖ មង្គលប្រភព៖ Bloomberg, Tinhte