គ្រោះថ្នាក់ ៖ លោកយាយវ័យ ៨៣ ម្នាក់ត្រូវបានរកអោយឃើញថា គាត់ត្រូវបានវាយប្រហារពីសំណាក់សត្វភេទន្លេ (Beaver) ដ៏កាចសាហាវមួយ នៅឯបឹង សហរដ្ឋអាមេរិក ។

លើសពីនេះទៅទៀត បើតាមរបាយការណ៍បានបន្ថែមអោយដឹងផងដែរថា លោកយាយវ័យ ៨៣ ឆ្នាំរូបនោះ   ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ  ដើម្បីធ្វើការជួយសង្គ្រោះ  បន្ទាប់ពីគាត់ត្រូវបានសត្វកាស្ទ័រ ដែលវាស្រដៀងទៅនឹងភេទន្លេ (Beaver) បានវាយប្រហារទៅលើរូបគាត់ ខណៈពេល ដែលគាត់កំពុងតែរីករាយ   ក្នុងការហែលទឹកក្នុងបឹងមួយកន្លែង    នារដ្ឋធានីវ៉ាស៊ីនតោន។

width=490

គួរបញ្ជាក់ផងដែរថា លោកយាយវ័យ ៨៣ ឆ្នាំរូបនោះ  ត្រូវបានបញ្ជាក់អត្តសញ្ញាណអោយដឹងថាគាត់មានឈ្មោះ  Lillian Peterson  ហើយត្រូវបានរកគ្រោះជាទម្ងន់នៅហ្នឹងត្រង់ជើងខាងឆ្វេង នឹងដៃរបស់គាត់បន្ទាប់ពីត្រូវបានសត្វកាចសាហាវទាំងនោះខាំ។ ភ្លាមៗនោះ  ក៏មានការអន្តរាគមន៍ពីសំណាក់មន្រ្តីអភិរក្សសត្វព្រៃ ដោយធ្វើការចាប់ពួកវាបានភ្លាមៗផងដែរ ដោយឡែក លោកយាយ Peterson    ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ   ដែលនៅក្បែរនោះ  ពោលគឺ  មន្ទីរពេទ្យ ​ Inova Fairfax ។

/លោកយាយ Peterson  កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

បន្ទាប់ពីធ្វើការសម្រាកព្យាបាល នៅមន្ទីរពេទ្យមួយនោះ លោកវេជ្ជបណ្ឌិតបានអះអាងផងដែរថា គាត់មិនមានរបួសធ្ងន់ធ្ងរណាស់ណានោះទេ តែយ៉ោងហោចណាស់  ក៏ត្រូវសម្រាកព្យាបាលមួយរយៈពេលខ្លី ទម្រាំតែមុខរបួសបានជាសះស្បើយ៕

ដោយ ៖ រិទ្ធីប្រភព ៖ Sky