កាលពីយប់ថ្ងៃទី ១៧ ខែកញ្ញា ទើបតែកន្លងទៅនេះ បណ្តា Forum ជាច្រើននៅប្រទេសចិន មានការភ្ញាក់ផ្អើលមួយ ទៅលើរូបភាពមួយចំនួន ដែលអ្នកនិយមលេងអ៊ីនធឺណេតម្នាក់ បានបង្ហោះឡើង។ តួឯកសំខាន់នៅក្នុងរូបភាពទាំងនោះ គឺជាគូស្នេហ៍ប្រុសស្រីមួយគូ ដែលកំពុងតែ ប្រព្រឹត្តអំពើអាសអាភាស នៅក្នុងទូទោងមួយ នៅទីសាធារណៈ ទាំងកណ្តាលថ្ងៃ មិនខ្ចីខ្មាសភ្នែកអ្នកដទៃធ្វើដូចជាមិនមានមនុស្សនៅក្បែរទីនោះអីចឹង។

/

ហេតុការណ៍ដ៏ហួសចិត្តនេះ បានកើតឡើងនៅក្នុងសួនកំសាន្តមួយកន្លែង ឯខេត្ត Zhejiang ប្រទេសចិន។ អ្នកបង្ហោះរូបភាពទាំងនោះ បាននិយាយឲ្យដឹងថា ពេលនោះគាត់កំពុងតែតម្រង់ជួរ ដើម្បីលេងកម្សាន្តទោងវិល ជាមួយនឹងមនុស្សមួយក្រុមទៀត ដែលមកពីក្រុមហ៊ុនបណ្តុះបណ្តាល អ្នកបង្ហាញម៉ូត។ ទំនងប្រហែលជាពួកគេ បបួលគ្នាដើរលេង បន្ទាប់ពីហ្វឹកហាត់សមរួច។ បើទោះជាពេលនោះ មានមនុស្សច្រើនបន្តិច ប៉ុន្តែគាត់នៅតែចាប់អារម្មណ៍ឃើញមានបុរសម្នាក់ ដែលទំនងជាប្រធានក្រុម បានឡើងជិះទោង ជាមួយនឹងនារីបង្ហាញម៉ូតម្នាក់ ស្លៀកសំពត់ដ៏ខ្លី យ៉ាងសិចស៊ី។
/
/
បុរសខាងលើ បានបន្តឲ្យដឹងទៀតថា ពេលទោងវិលនោះ ឡើងទៅខ្ពស់ គាត់បានឃើញគូស្នេហ៍មួយគូនេះ បានអោបគ្នាយ៉ាងស្និទ្ធស្នាលបំផុត។ បន្ទាប់មក ទោងដែលពួកគេកំពុងជិះនោះ ស្រាប់តែរង្គើខុសពីធម្មតា ដែលធ្វើឲ្យបុរសម្នាក់នោះ មិនចាប់អារម្មណ៍ មិនបាន។ គាត់ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលបានឃើញ អ្នកទាំងពីរនោះ បានរួមភេទ ទាំងកណ្តាលថ្ងៃ នៅក្នុងទូទោងនោះ។ សកម្មភាពនេះ ពួកគេបានបន្តប្រព្រឹត្តរយះពេលប្រហែល ៧ - ៨នាទី ទើបឈប់។ ពេលដែលពួកយើង ចុះមកដល់ដីវិញ គូស្នេហ៍មួយគូនោះ បានសម្រួលរៀបចំខោអាវ ឲ្យដូចធម្មតាវិញ ហើយធ្វើហាក់ដូចជាគ្មានរឿងអ្វីកើតឡើងដូច្នេះដែរ៕
ព័ត៌មានស្ទើរតែមិនគួរអោយជឿ ចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- សុនខមួយក្បាយទទួលបានសញ្ញាប័ត្រ អនុបណ្ឌិត ពីរដ្ឋាភិបាលអាមេរិច

- កំពូលអ្នកជិតខាង ក្លាហាន ជួយសង្គ្រោះបុរសម្នាក់ ពីគ្រោះអគ្គីភ័យ (មានវីដេអូ)- ផ្អើលពេញហ្វេសប៊ុក ខណៈប្រទះឃើញ វីដេអូ ប្រមាញ់បានបាឡែនយក្ស ទម្ងន់ ៧ ពាន់ គ.ក- លាន់លឺដូចរន្ទះ​ ផ្ទុះផ្ទះម៉ត់ដូចខ្ទឹម ដោយសារការ ធ្វេសប្រហែស- បះសក់ ភ័យស្ទើរលស់ព្រលឹង ខណៈដេក ៨ ម៉ោង នៅលើក្រពើ ទាំងមិនបានដឹងខ្លួន

ព័ត៌មានប្លែកៗ មិនគួរឲ្យជឿ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !

ដោយ៖ សិលាប្រភព៖ afamily