ព័ត៌មានអន្តរជាតិ ៖ ក្រុមអ្នកវិទ្យាសាស្រ្ត បានរកឃើញថា ក្រុមមនុស្ស បានចេះចាប់ផ្តើមស្លៀកបំពាក់អោយសត្វចិញ្ចឹមរបស់ខ្លួន ចាប់តាំងពី ១០០ ឆ្នាំមុនមកម្ល៉េះ វាពិតជាយូរជាងការរំពឹងទុករបស់មនុស្សគ្រប់គ្នាទៅទៀត នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយពីទីភ្នាក់ងារសារព័ត៌មានបរទេស ដឺមីរ័រ ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅ

លើសពីនេះ បើយោងតាមសម្តីលោកស្រី Amy Gregor ដែលជាអ្នកនាំពាក្យ បានគូសបញ្ជាក់អោយដឹងថា ជាការពិត នៅក្នុងស.វ ទី ២១ ក្រុមមនុស្សពិតជាចូលចិត្ត នៅក្នុងការតុបតែងសត្វចិញ្ចឹមរបស់ខ្លួន អោយមើលទៅមានលក្ខណៈប្លែក និង គួរអោយស្រឡាញ់ដែលនៅក្នុងនោះ មានការតុបតែង ជាការស្លៀកបំពាក់ជាដើម តែបើតាមការស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្រ្តអោយដឹងថា និន្នាការនៅក្នុងការធ្វើបែបនេះ មិនចាប់ផ្តើមក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទេ តែតាមពិតទៅ វាបានកើតឡើងតាំងពី ១០០ ឆ្នាំមុនមកម្ល៉េះ នោះគឺ ចាប់តាំងពីដើមឆ្នាំ ១៩០០ ឯណោះ បន្ទាប់ពីបានប្រទះឃើញរូបថតដែលមាននៅលើទំព័រកាសែត អង់គ្លេស ស្របពេលដែលមានការសិក្សាស្រាវជ្រាវ ៕


ដោយ ៖ ពិសីប្រភព ៖ ដឹមីរ័រ