(ភ្នំពេញ)៖ ស្របពេលដែលទិវានៃក្ដីស្រឡាញ់ ឬថ្ងៃ Valentine day ចូលមកដល់ក្នុងឆ្នាំ២០១៧នេះ យុវវ័យភាគច្រើន នឹងជូនវត្ថុអនុស្សាវរីយ៍ឲ្យទៅមនុស្សជាទីស្រឡាញ់របស់ខ្លួន ហើយអ្វីដែលជាជម្រើសដំបូង គឺការទិញផ្កាកូលាបឲ្យគ្នាទៅវិញទៅមក ដើម្បីបញ្ជាក់ពីទំហំនៃក្ដីស្រឡាញ់ ព្រោះតែផ្កានេះ ហាក់ត្រូវបានគេចាត់ទុកថា ជានិមិត្តរូបនៃក្ដីស្រឡាញ់ទៅហើយ។

មុននឹងទិញផ្កាកូលាបឲ្យមនុស្សជាទីស្រឡាញ់ តើយុវវ័យ មានដឹងទេថា ពណ៌នៃផ្កាកូលាបនីមួយនេះ មានអត្ថន័យ និងតំណាងឲ្យអ្វីខ្លះ? ដូច្នេះសូមយល់ដឹងពីអត្ថន័យ នៃពណ៌ផ្កាកូលាបនីមួយៗ នៃឱកាសបុណ្យនៃក្ដីស្រលាញ់នេះ៖

* កូលាបពណ៌ក្រហមខ្ចី តំណាងឲ្យស្នេហា។* កូលាបពណ៌ក្រហមចាស់ តំណាងឲ្យសម្រស់អន់ សម្រស់មិនស្អាត។* កូលាបពណ៌ក្រហមសុទ្ធ តំណាងឲ្យក្ដីស្រលាញ់។* កូលាបពណ៌ស តំណាងឲ្យភាពបរិសុទ្ធ ភាពស្លូតបូត។* កូលាបពណ៌សប្រាយ តំណាងឲ្យស្នេហាយ៉ាងសប្បាយរីករាយ។* កូលាបពណ៌ស៊ីជម្ពូចាស់ តំណាងឲ្យអំណរគុណ។* កូលាបពណ៌ស៊ីជម្ពូខ្ចី តំណាងឲ្យការកោតសរសើរ ការអាណិតអាសូរ។* កូលាបពណ៌លឿង តំណាងឲ្យភាពសប្បាយ ត្រេតអរ។* កូលាបពណ៌លឿងក្រហម តំណាងឲ្យមិត្តភាព ធ្លាក់ក្នុងអន្លង់ស្នេហ៍។* កូលាបពណ៌ទឹកក្រូច តំណាងឲ្យក្តីប្រាថ្នា,សេចក្តីសាទរ។* កូលាបពណ៌ក្រហមស តំណាងឲ្យភាពរួបរួមគ្នា ឬសាមគ្គី។* កូលាបពណ៌ក្រហមលឿង តំណាងឲ្យអារម្មណ៍សប្បាយរីករាយ។* កូលាបពណ៌ផ្កាថ្ម តំណាងឲ្យសេចក្តីប្រាថ្នា។* កូលាបពណ៌ខ្មៅ តំណាងឲ្យមរណភាព ឬលាសិនហើយ។* កូលាបពណ៌ខៀវ តំណាងឲ្យអសមត្ថភាព ឬមិនអាចសម្រេចបាន៕

width=730

Image

RelatedRelated

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង