ប្លែកៗ៖ នៅពេលដែលគេបង្ហោះរូបភាពនៃសត្វបក្សី មានឈ្មោះ Kingfisher ដែលបានចុះចាប់ត្រីនៅក្នុងជម្រៅទឹកដ៏ជ្រៅ ដែលកន្លងមកពុំមានសត្វណាអាចធ្វើបានដូចនោះ គឺបានធ្វើអោយមនុស្សជាច្រើន មានភ្ងាក់ផ្អើល  និងកោតសរសើរពីភាពប៉ិនប្រសព របស់សត្វនោះជាខ្លាំង។

width=458

រូបភាពដែលស្ទើរតែមិនគួរអោយជឿនេះ ត្រូវបានថតដោយលោក Forder Nella វ័យ ៣៧ឆ្នាំលោក Nella បាននិយាយថា រូបភាពនេះ ត្រូវបានលោកផ្ដិតមកពីតំបន់បឹង Gudensberg ប្រទេសអាឡឺម៉ង់។

width=456

width=456

លោក Nella បានបន្ថែមថា អ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺថា​ សត្វស្ដេចបក្សីមួយននេះអាចមុជទឹកក្នុងជម្រៅជិតមួយម៉ែត្រឯណ្ណោះ ក្នុងការតាមប្រម៉ាញ់សត្វត្រី។ តាមការអោយដឹងពីក្រុមអ្នកជំនាញបានអោយប្រាប់អោយដឹងថា អ្វីដែលពិសេសមួយទៀតគឺសត្វនេះ​ អាចចាប់កូនត្រីបានដល់ទៅ ៥០ឯណ្ណោះ ក្នុងមួយថ្ងៃ៕

ដោយ៖ នារីប្រភព៖ newsday