ប៉ូឡូញ ៖ មកទល់នឹងពេលនេះ កម្មកររ៉ែ ១៩ នាក់ហើយត្រូវបានជួយសង្គ្រោះ បន្ទាប់ពីបានជាប់គាំងនៅក្រោមដី ជម្រៅប្រមាណជាង ៦០០ ម៉ែត្ រ នាកន្លែងរ៉ុករករ៉ែ Rudna ចម្ងាយជាង៤០០ គីឡូម៉ែត្រ ភាគនិរតី ទីក្រុង Warsaw បន្ទាប់ពីបានជួបគ្រោះរញ្ជួយដីកាលពីពេលកន្លងទៅ នេះបើយោងតាមសេចក្តីរាយការណ៍ ដែលបានចេញផ្សាយដោយទំព័រសារព័ត៌មានបរទេស ស្កាយ ដែលទើបតែបានចេញផ្សាយនាវេលាប៉ុន្មានម៉ោងមុននេះ។

គួររំឭកផងដែរថា កម្មកររ៉ុករ៉ករ៉ែទាំងអស់ សំណាងល្អមិនបានប៉ះពាល់ដល់អាយុជីវិតអ្វីនោះទេ គ្រាន់តែពួកគេមួយចំនួនធំបានទទួលរងរបួស បន្ទាប់ពីពួកគេបានដាច់ទំនាក់ទំនងអស់ជាច្រើនម៉ោង ក្រោយពីការរញ្ជួយដីបានផ្តាច់នូវបណ្តាញទំនាក់ទំនង។
លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែលបានបញ្ជាក់បន្ថែមថា ក្រុមហ៊ុនរ៉ុករ៉ែ KGHMដែលកម្មករខ្លួនកំពុងជួបនូវឧបទ្ទេវហេតុនេះ គឺជាក្រុមហ៊ុនរ៉ុករករ៉ែ ធំជាងគេទីពីរនៅអឺរ៉ុប៕
ដោយ ៖ រិទ្ធីប្រភព ៖ ស្កាយ